អ្នកស្រុកហ្កាហ្សា ស្វាគមន៍ជំនួបរវាងក្រុមហាម៉ាស-ហ្វាតា នៅចិន ខណៈអំពាវនាវឱ្យមានការផ្សះផ្សារ

2024/07/22 06:06:36 pm        110

អ្នកស្រុកនៅតំបន់ ហ្កាហ្សាស្រ្ទីប (Gaza Strip) បានស្វាគមន៍កិច្ចប្រជុំរវាងចលនារំដោះជាតិប៉ាឡេស្ទីន ហ្វាតា (Fatah) និងចលនាតស៊ូអ៊ីស្លាម ហាម៉ាស (Hamas) នៅទីក្រុងប៉េកាំង នៅចុងសប្តាហ៍នេះ ដោយអំពាវនាវឱ្យមានការផ្សះផ្សារ និងការឯកភាពគ្នាពិតប្រាកដក្នុងចំណោមប្រជាជនប៉ាឡេស្ទីនដូចគ្នា។

អ្នកស្រុកហ្កាហ្សាម្នាក់និយាយថា «បន្ទាប់ពី ២១ឆ្នាំនៃការបែកបាក់ និងការមើលងាយគ្នាទៅមក វាដល់ពេលហើយដែលត្រូវស្វែងរកការផ្សះផ្សារ។ យើងស្នើឱ្យចិន មិនអនុញ្ញាតឱ្យ ហ្វាតា និង ហាម៉ាស ចាកចេញឡើយ រហូតមានការផ្សះផ្សារពិតប្រាកដ»។

លោក អាមចាដ សាវ៉ា (Amjad Shawa) នាយកបណ្តាញអង្គការមិនមែនរដ្ឋាភិបាលប៉ាឡេស្ទីន (PNGO) បានសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងក្រុមហ្វាតា និងក្រុមហាម៉ាស នឹងអាចបញ្ចប់ភាពខ្វែងគំនិតនយោបាយដ៏យូរអង្វែងដើម្បីពង្រឹងការឯកភាពគ្នា ស្របពេលមានភាពតានតឹង និងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។

ក្រុមហ្កាហ្សា គ្រប់គ្រងតំបន់ហ្កាហ្សា ខណៈក្រុមហ្វាតា គ្រប់គ្រងដោយផ្នែកនៃរដ្ឋបាលនៅតំបន់ វេសបែង (West Bank)។ ភាគីទាំងពីរបានជាប់គាំងនៅក្នុងការប្រកួតប្រជែងដ៏ជូរចត់មួយចាប់តាំងពីការបោះឆ្នោតអាជ្ញាធរប៉ាឡេស្ទីនឆ្នាំ២០០៦ មក។ កិច្ចចរចាផ្សះផ្សារនៅទីក្រុងប៉េកាំង ត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការបញ្ចប់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលកំពុងបន្ត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm