ប្រធានាធិបតីកេនយ៉ា បញ្ជាឲ្យក្រុមបាតុករត្រូវតែបញ្ឈប់ការតវ៉ា

2024/07/22 08:09:40 pm        77

លោកប្រធានាធិបតីកេនយ៉ា វីលៀមរ៉ូតូ (William Ruto) កាលពីថ្ងៃអាទិត្យបាននិយាយថា ការតវ៉ាដែលនៅតែបន្តក្នុងប្រទេសត្រូវតែបញ្ឈប់។

លោក Ruto បាននិយាយបន្ទាប់ពីបានចូលរួមពិធីមួយនៅព្រះវិហារក្នុងស្រុកបូម៉េត (Bomet) នៃ តំបន់ជ្រលងភ្នំ Rift Valley ចម្ងាយប្រហែល ២២៤ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង រដ្ឋធានីណៃរ៉ូប៊ី (Nairobi) ថា ខ្ញុំចង់សន្យាចំពោះអ្នកថា ការតវ៉ានេះនឹងត្រូវឈប់ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។

តទៅមុខ យើងនឹងការពារប្រទេសជាតិ យើងនឹងការពារអាយុជីវិត យើងនឹងការពារទ្រព្យសម្បត្តិ យើងនឹងបញ្ឈប់អំពើឆក់ប្លន់ បញ្ឈប់ឃាតករ បញ្ឈប់ការឃុបឃិត និងអនាធិបតេយ្យ ព្រោះកេនយ៉ាជាប្រទេសប្រជាធិបតេយ្យ ហើយយើងចង់បានប្រទេសមានសន្តិភាព និងស្ថិរភាព ព្រោះបញ្ហារបស់យើងគឺ ដោះស្រាយដោយប្រើមធ្យោបាយប្រជាធិបតេយ្យ។

លោកបាននិយាយថា រដ្ឋបាលរបស់លោកបានធ្វើសម្បទានសំខាន់ៗរួចហើយ ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមបាតុករ ដែល "គ្មានអ្នកដឹកនាំ និងគ្មានមុខ" រួមទាំងការបដិសេធច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ និងការបណ្តេញមន្ត្រីចេញពីតំណែងស្ទើរតែទាំងអស់ពីគណៈរដ្ឋមន្ត្រី។

ទោះបីជាមានសកម្មភាពបែបនេះក៏ដោយ ក៏ការតវ៉ានៅតែបន្តមិនឈប់ឈរ។

រដ្ឋបាលលោក Ruto ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងជាច្រើនសប្ដាហ៍នៃការតវ៉ាក្លាយជាហិង្សា ដែលបានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៥០នាក់ និងបង្កការបំផ្លាញបំផ្លាញធ្ងន់ធ្ងរ ព្រមទាំងទាមទារឲ្យលោកចុះចេញពីតណែង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm