លោក Joe Biden ប្រកាសដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីតាមរយៈលិខិត

2024/07/22 09:07:59 pm        156

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ចប់យុទ្ធនាស្វែងរកការជាប់ឆ្នោតឡើងវិញរបស់លោក កាលពីថ្ងៃអាទិត្យ (ទី២១ ខែកក្កដា) បន្ទាប់ពីសមាជិករបស់គណបក្សប្រជាធិបតេយ្យ បានបាត់បង់ជំនឿលើភាពរឹងប៉ឹងផ្នែកផ្លូវចិត្ត និងសមត្ថភាពរបស់លោក ក្នុងការយកជ័យជម្នះលើលោក Donald Trump ។

លោកបានប្រកាសពីការសម្រេចចិត្តនេះ តាមរយៈលិខិតមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយនៅក្នុងការបង្ហោះជាបន្តបន្ទាប់ លោកបានគាំទ្រអនុប្រធានាធិបតី គឺលោកស្រី Kamala Harris ជាបេក្ខជនរបស់គណបក្ស។

តាមរយៈការដកស្រង់ខ្លះៗពីលិខិតនោះ លោក Biden បានរៀបរាប់ថា៖ «វាជាកិត្តិយសដ៏ធំធេងបំផុតក្នុងជីវិតរបស់ខ្ញុំ ដែលបានធ្វើជាប្រធានាធិបតីរបស់អ្នក។ ហើយបើទោះបីជាវាជាគោលបំណងរបស់ខ្ញុំ ក្នុងការស្វែងរកការជាប់ឆ្នោតឡើងវិញក៏ដោយ ក៏ខ្ញុំជឿថា ផលប្រយោជន៍របស់គណបក្ស និងប្រទេសរបស់ខ្ញុំ គឺរឿងសំខាន់បំផុត ដែលខ្ញុំត្រូវដកខ្លួន និងផ្ដោតតែលើការបំពេញកាតព្វកិច្ច ក្នុងនាមជាប្រធានាធិបតី សម្រាប់អាណត្តិនៅសល់របស់ខ្ញុំ»។

គួរបញ្ជាក់ថា ការសម្រេចរបស់លោកនេះ អាចបើកផ្លូវឲ្យអនុប្រធានាធិបតី លោកស្រី Kamala Harris ឈរនៅក្នុងតំណែងបេក្ខជនទី១ របស់គណបក្ស ដោយនេះបានធ្វើឲ្យលោកស្រីក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេបង្អស់ ដែលទទួលបានតំណែងនេះ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm