បញ្ហាគ្រឿងញៀនលើពិភពលោកមិនមានការថមថយ ខណៈកម្ពុជាដាក់ចេញយន្តការ ជាច្រើន ចំណុចទប់ស្កាត់

2024/07/22 09:15:48 pm        416

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា នៃអគ្គលេខាធិការ​រដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនបានថ្លែងថា និន្នាការបញ្ហាគ្រឿងញៀន នៅលើពិភពលោក​មិនមាន​ការ​ថមថយ​នោះ​ទេ ដោយឧក្រិដ្ឋជន មានលទ្ធភាពផលិតគ្រឿនញៀនច្រើនបែបជាងមុន ខណៈកម្ពុជា​បាននិង​កំពុងដាក់​ចេញ​នូវយន្តការជាច្រើនចំណុច ដើម្បីទប់ស្កាត់ទប់ទល់បញ្ហានេះ ។

ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ “គោលនយោបាយ និងយុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់” រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ថា នាពេលបច្ចុប្បន្ន ការផលិតគ្រឿងញៀន​របស់​ឧក្រិដ្ឋជន មានជាលក្ខណៈពាក់កណ្ដាលសំយោគ និងធ្វើសំយោគ គឺមានន័យថា ការផលិត​យកសា​រធាតុគីមីលាយផ្សំគ្នា មិនចាំបាច់យករុក្ខជាតិមានជាតិញៀន មកផលិតដូចមុននោះទេ ។

ឯកឧត្តមបានបន្តថា ចំពោះការផលិតនេះ ឧក្រិដ្ឋជន បានផលិតនៅទីកន្លែងអាថ៍កំបាំង ក្នុង​ព្រៃក្រាសៗ ជាពិសេសនៅក្នុងតំបន់ត្រីកោណមាស ដែលគ្មាន​រដ្ឋបាល​ប្រទេសណា​មួយ​គ្រប់​គ្រង​បាន​ត្រឹមត្រូវ ពិបាកក្នុងការបាញ់ផ្កាយរណបតាមដាន ឬមើលឃើញ ព្រោះជនល្មើស​បាន​ផលិត​នៅ​ក្នុង​ផ្ទះ ឬទីតាំងបិទជិត ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ គូសបញ្ជាក់ថា ទន្ទឹមនឹងនិន្នាការមិនមានថមថយ នៃបទ​ល្មើស​គ្រឿង​ញៀន​នេះ ជាពិសេសចេញពីតំបន់ត្រីកោណនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កម្លាំង​នៅ​តាម​ច្រក​ព្រំដែន ដែលតែងតែមាននូវឧក្រិដ្ឋជនដឹកឆ្លងកាត់ចូលប្រទេសកម្ពុជា ទៅកាន់​ប្រទេស​ទី៣​ រួមទាំងបានដាក់ចេញយុទ្ធសាស្ត្រថ្នាក់ជាតិចំនួន ៦ចំណុច ជាមួយ​នឹង​វិធានការ​យុទ្ធសាស្ត្រ​ចំនួន ៨ចំណុច ។

ឯកឧត្តម បានបន្តទៀតថា យុទ្ធសាស្ត្រថ្នាក់ជាតិទាំង ៦ចំណុច ដាក់ចេញ​ដោយ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ទី១. កាត់បន្ថយតម្រូវការគ្រឿងញៀន, ទី២. កាត់បន្ថយការ​ជួញ​ដូរ​គ្រឿង​ញៀន​, ទី៣. ការពង្រឹងប្រសិទ្ធភាពព្យាបាល ស្ដារនីតិសម្បទា និងធ្វើសមាហរណកម្ម, ទី៤. ការ​ពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់, ទី៥. ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និង​ទី៦. ការពង្រឹងយន្តការពហុវិស័យនៅថ្នាក់ក្រោមជាតិ ។

ចំពោះវិធានការយុទ្ធសាស្ត្រចំនួន ៨ចំណុច រួមមានទី១. ការពង្រឹង​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់​ជាតិ និងក្រោមជាតិ, ទី២. ការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន, ទី៣. ការព្យាបាល ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាហរណកម្ម​ការ​ចាក​ចេញ​ពី​គ្រឿង​ញៀន, ទី៤. ការពង្រឹងស្ថាប័នអនុវត្តច្បាប់, ទី៥. ពង្រឹងប្រសិទ្ធភាព​ការ​ត្រួត​ពិនិត្យ​គ្រឿង​ផ្សំ, ទី៦. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន, ទី៧. ធ្វើកិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា និងទី៨. គឺការ​អនុវត្ត​លេខ​០១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm