ក្រសួងមុខងារសាធារណៈចាប់ផ្ដើមកែសម្រាំងយកបេក្ខជនជាង ៤០០០នាក់ ប្រឡងគ្រូបឋមលើកចុងក្រោយ

2024/07/22 09:49:52 pm        313

ក្រសួងមុខងារសាធារណៈនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាប់​ផ្ដើម​ធ្វើ​កំណែ​លើ​សន្លឹក​កិច្ចការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី១។ ការធ្វើកំណែនេះ គឺសម្រាំង​យក​​បេក្ខជនដែលមានពិន្ទុខ្ពស់ ដើម្បីចូលរួមប្រឡងលើកចុងក្រោយ ដែលចំនួន​អ្នក​ជាប់​កំណត់​យក​ត្រឹមតែ ១ ៣៤៧ នាក់ប៉ុណ្ណោះ។

ក្រោយបញ្ចប់ការប្រឡង រយៈពេល៤ថ្ងៃ លើវិញ្ញាសាសរសេរលើកទី១ ក្រសួង​មុខងារ​សាធារណៈ​បាន​ចាប់​ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនភ្លាមៗ ដោយចាប់ផ្ដើមនៅព្រឹកថ្ងៃទី២២ ខែ​កក្កដា​នេះ។ ការធ្វើកំណែ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និងមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នក​សង្កេតការណ៍​ផងដែរ។

ការធ្វើកំណែលើវិញ្ញាសាសរសេរលើកទី១ ជាការកែដើម្បីសម្រាំងយកបេក្ខជនដែលមានពិន្ទុខ្ពស់ ដើម្បី​ចូលរួមការប្រឡងជ្រើសរើសគ្រូបឋមសិក្សាលើកចុងក្រោយ។ ចំនួនជ្រើសរើស គឺជាង ៤ ០០០​នាក់ ដើម្បីចូលរួមប្រឡងលើកចុងក្រោយ ដែលនឹងសម្រេចយកត្រឹមតែ ១ ៣៤៧នាក់​ប៉ុណ្ណោះ​។ នេះជាការលើកឡើងរបស់ ឯកឧត្តម ង៉ឺយ ធឿន សមាជិកគណមេប្រយោគ។

ឯកឧត្តម លើកឡើងដែរថា ការធ្វើកំណែនឹងបញ្ចប់នៅក្នុងសប្ដាហ៍នេះ។ ក្រសួង​នឹង​ប្រកាស​លទ្ធផល​ ដើម្បីផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់បេក្ខជនអាចត្រៀមខ្លួន ប្រឡងលើកចុងក្រោយ។ ការ​ប្រឡង​អាចធ្វើឡើងនៅក្នុងសប្ដាហ៍ទី២ នៃខែ សីហា។

ក្នុងនាមជាសមាជិកគណៈមេប្រយោគ ឯកឧត្តមលើកឡើងបន្ថែមថា ការប្រឡង​លើក​ចុង​ក្រោយ​គឺ​ផ្តោត​លើ​មុខ​វិជ្ជាគោលទាំងពីរ គឺភាសាខ្មែរ និងគណិតវិទ្យា។ វិញ្ញាសា ជាសំណួរចម្លើយ ពុំមែន​ជា​វិញ្ញាសាបែបជ្រើសរើសចម្លើយទៀតនោះទេ។

សូមជម្រាបថា ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់។ គួរ​បញ្ជាក់​ថា ការប្រឡងគ្រូបឋមសិក្សាលើវិញ្ញាសាសរសេរលើកទី ១ គឺមានបេក្ខជនចូលរួមសរុប ៣៨ ១៦៨នាក់៕ អត្ថបទ គឹម ហុក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        137
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm