កម្ពុជា-ទីម័រ ពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារ

2024/07/22 10:08:14 pm        105

ភ្នំពេញ ៖ កម្ពុជា-ទីម័រខាងកើត ពង្រឹងកិច្ចសហការលើប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់ការទូទាត់សងប្រាក់ នវានុវត្តន៍ហិរញ្ញវត្ថុ ឌីជីថល ការត្រួតពិនិត្យធនាគារ បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស នឹងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាដើម។

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Hélder Lopes ទេសាភិបាលធនាគារកណ្តាល ទីម័រខាងកើត នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ដោយកិច្ចប្រជុំទ្វេភាគីនេះគឺជាកិច្ចប្រជុំលើកដំបូង រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រខាងកើត ដែលបាន បង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារ នៃ ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ, ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើ ស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការវិវត្តនៃវិស័យធនាគារនៃប្រទេសទាំងពីរ ជាពិសេសផ្តោតលើការចែករំលែកនូវ បទពិសោធន៍ និងយុទ្ធសាស្ត្រនៃការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិដុល្លារូបនីយកម្ម ក៏ដូចជាប្រធានបទសំខាន់ៗផ្សេងទៀត ដែលមានអត្ថប្រយោជន៍សម្រាប់ធនាគារកណ្តាល និងប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ ទេសាភិបាលនៃធនាគារកណ្តាលទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ មានគោល បំណងពង្រឹងកិច្ចសហការលើ៖ ប្រតិបត្តិការធនាគារកណ្តាល, ការតភ្ជាប់ការទូទាត់សងប្រាក់, នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល, ការត្រួត ពិនិត្យធនាគារ, បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈអនុស្សរណៈយោគយល់នេះ មន្ត្រីជំនាញនៃធនាគារ កណ្តាលទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកាន់តែរឹងមាំ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ជាប្រចាំ ការចែករំលែក ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍និងចំណេះដឹងលើការងារបច្ចេកទេសជាដើម។ ថ្នាក់ ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំខាងលើ និងបានសម្រេចឱ្យមានកិច្ចប្រជុំជាប្រចាំឆ្នាំ ព្រមទាំងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm