មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន កោតសរសើរ​កម្ពុជា​ថា ទប់ស្កាត់​បាន​ល្អ​នូវ​មេរោគ​កូ​វិដ​១៩

2021/04/27 09:59:58 am        30

ភ្នំពេញ៖ មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​និងកំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​–១៩ បាន​យ៉ាង​ល្អប្រសើរ និង​ត្រឹមត្រូវ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​វិធានការ​ទាំងឡាយ​ដែល​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អនុវត្ត​នៅក្នុង​ការងារ​នេះ​ផងដែរ​។​

​ការលើកឡើង​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​តាមរយៈ​ទូរស័ព្ទ​នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​។​

​នៅ​ក្នុង​កិច្ច​សន្ទនា​នោះ ​«​នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​–១៩ បាន​យ៉ាង​ល្អប្រសើរ និង​ត្រឹមត្រូវ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​វិធានការ​ទាំងឡាយ​ដែល​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អនុវត្ត​នៅក្នុង​ការងារ​នេះ​។ និង បាន​សម្តែង​នូវ​ការពេញចិត្ត និង​ការ​អរគុណ​ចំពោះ​ការបន្ត​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ទោះបី​ក្នុងស្ថានភាព​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​–១៩​នេះ​ផងដែរ​»​។​

ថ្លែង​នៅក្នុង​កិច្ចសន្ទនា​នោះដែរ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ជា​មិត្ត ជាអាទិ៍​កម្ពុជា​-​ជប៉ុន ជាពិសេស​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដែលជា​គន្លឹះ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​។​

​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​បាន​សង្កត់ធ្ងន់ថា​«​បញ្ហា​កូ​វីដ​–១៩ ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ទាំងអស់គ្នា ទាំង​ការសហការ​ដោះស្រាយ​ផ្ទៃក្នុង​ប្រទេស​នីមួយៗ ក៏ដូចជា​ការ​សហប្រតិបត្តិ​ការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​នៅក្នុង​ឆ្លើយតប​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

ហើយ​ឆ្លងតាម​ការ​ប្រឈម​នៃ​ការដោះស្រាយ​រួមគ្នា​លើ​បញ្ហា​កូ​វីដ​–១៩​នេះ ទាំងអស់គ្នា​នឹង​អាច​ស្វែងរក​នូវ​ចំណុចខ្លាំង និង​ចំណុច​ប្រឈម​នានា ដើម្បី​ឈានទៅ​ពង្រឹង​នូវ​យន្តការ​នៃ​ការ​សហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យបាន​កាន់តែ​ប្រសើរឡើង​»​។​

នៅក្នុង​កិច្ចសន្ទនា​នោះដែរ ភាគី​ទាំងពីរ​ក៏បាន​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក​លើ​ការចូលរួម​របស់​កង​ទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​នៅក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​–១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ដ៏​ធ្ងន់ធ្ងរ​មួយ និង​ដែល​កំពុង​នៅ​បន្ត​រាតត្បាត​ពិភពលោក​នៅឡើយ​។​

​ជា​ចុងក្រោយ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ទៅលើ​សារៈសំខាន់​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​រវាង​កងទ័ព និង​កងទ័ព ជាអាទិ៍ ការរួម​គ្នា​បង្កើន​សម​ត្ថ​ភាពឆ្លើយតប​នឹង​យថាហេតុ​គ្រោះមហន្តរាយ​ផ្សេងៗ​, ការ​ផ្តល់ឱកាស​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព និង​បណ្តុះបណ្តាល​ធនធានមនុស្ស ក៏ដូចជា​ការបង្កើត​ឱកាស​ឱ្យមាន​ការភ្ជាប់​ទំនាក់ទំនង​មនោសញ្ចេតនា​រវាង​យោធិន​គ្រប់លំដាប់​ថ្នាក់ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាដើម ដែល​សុទ្ធសឹង​​ជា​មូលដ្ឋាន​នៅក្នុង​ការទំនាក់ទំនង​យូរអង្វែង ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ពេល​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩ បាន​ធូរស្រាល​ឡើងវិញ ឬ​បញ្ចប់​ក្នុងពេល​ខាងមុខនេះ កងទ័ពជើងគោក​ទាំង​ពីរ​នឹង​អាច​បន្ត​ជំរុញ​នូវ​ល្បឿន​នៃ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ​ឱ្យមាន​សន្ទុះ​ឡើងវិញ​៕ ​អត្ថបទ៖ ​បាន ចក់​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm