កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធយោធារួមគ្នាអាមេរិក-កូរ៉េខាងត្បូង មុនខួប៧១ឆ្នាំនៃការចុះហត្ថលេខាបទឈប់បាញ់

2024/07/22 10:44:13 pm        132

ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនដែលបញ្ឈប់សមយុទ្ធយោធារួមគ្នារបស់ពួកគេប្រឆាំងនឹងកូរ៉េខាងជើង ចាប់តាំងពីការចុះហត្ថលេខាលើបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដោយអះអាងថា ពួកគេកំពុងឆ្លងកាត់បន្ទាត់ក្រហមនៃ    សង្គ្រាមនុយក្លេអ៊ែរថ្មី។

សារព័ត៌មាន Rodong Sinmun ដែលជាកាសែតសំខាន់របស់កូរ៉េខាងជើង បានបង្កើនការយល់ដឹងជាសាធារណៈប្រឆាំងនឹងសហរដ្ឋអាមេរិក នៅមុនខួបលើកទី ៧១ នៃការចុះហត្ថលេខាលើបទឈប់បាញ់ នៅថ្ងៃទី ២៧ ខែកក្កដា ដែលត្រូវបានប្រារព្ធជាទិវាជ័យជម្នះ នៅក្នុងប្រទេសកូរ៉េខាងជើង។

សារព័ត៌មាននេះ បានរាយការណ៍ថា៖«ការឈ្លានពានខ្វះការពិចារណារបស់សត្រូវនិងសង្រ្គាម មិនដែលត្រូវបានបញ្ឈប់» ដោយបានបញ្ជាក់ថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធសង្រ្គាមប្រឆាំងនឹងកូរ៉េខាងជើង ដោយពុំមានការផ្អាកទេ ចាប់តាំងពីការចុះហត្ថលេខាលើបទឈប់បាញ់នោះ។

កាសែត Rodong Sinmun បានបន្ថែមទៀតថា៖«ឥឡូវនេះ ពួកគេ កំពុងឆ្លងកាត់បន្ទាត់ក្រហមនៃ     សង្គ្រាមនុយក្លេអ៊ែរពិភពលោកថ្មី ដោយមិនស្ទាក់ស្ទើរ»។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានច្រានចោលការអះអាងនេះ ដោយនិយាយថា វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេសម្រាប់កូរ៉េខាងជើង ដែលដើរតួជាជនរងគ្រោះ ខណៈដែលខ្លួនជាអ្នកឈ្លានពានដោយមានការគាំទ្រពីសហភាពសូវៀត និងប្រទេសចិននោះទេ។

លោក Koo Byoung-sam អ្នកនាំពាក្យក្រសួង បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា៖« រយៈពេល ៧០ឆ្នាំកន្លងទៅនេះ បានឃើញប្រទេសកូរ៉េខាងត្បូងសម្រេចបាននូវសេរីភាព លទ្ធិប្រជាធិបតេយ្យ និងកំណើនសេដ្ឋកិច្ច ដែលមិនអាចប្រៀបផ្ទឹមជាមួយនឹងប្រទេសកូរ៉េខាងជើង ហើយភពលោកទាំងមូល បានមើលឃើញយ៉ាងច្បាស់»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm