WHO សម្ដែង​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​កំណើន​ករណី​ស្លាប់​ដោយសារ​វីរុស​ COVID-19 នៅ​តំបន់​អឺរ៉ុប​

2021/08/31 09:18:54 pm        519

​អឺរ៉ុប៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ ទី​៣០ ខែ​សីហា​ថា មនុស្ស​ជាង ២៣៦.០០០​នាក់​ទៀត​អាច​ស្លាប់​ដោយសារ​វីរុស ​COVID-19 នៅ​ទ្វីប​អឺរ៉ុប​នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែ​ធ្នូ ដែល​ជា​ការ​សម្ដែង​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ឆ្លង ​និង​អត្រា​វ៉ាក់សាំង​យឺតយ៉ាវ​នៅ​ទ្វីប​នេះ​។​

​ការព្រមាន​នេះ​បាន​កើតឡើង​ នៅ​ពេល​ដែល​ពិភពលោក​បាន​ឆ្លងកាត់​ចំណុច​អាក្រក់​បំផុត ​នៃ​ការ​ស្លាប់​ចំនួន ៤.៥លាន​នាក់​ដោយសារ COVID-19 ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ផ្ទៃ​នៃ​ជំងឺ​រាត​ត្បាត​សកល នេះ​បើ​យោង​តាម​របាយការណ៍​របស់សារព័ត៌មាន AFP កាលពី​ថ្ងៃ​ចន្ទ​។​ អត្រា​ឆ្លង​បាន​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​ជាថ្មី​ម្តង​ទៀត ​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​សមត្ថភាព​ចម្លង​ខ្ពស់ ជាពិសេស​ក្នុងចំណោម​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង កំពុង​វាយប្រហារ​លើ​ប្រជាជន​ ជាទី​ដែល​វិធានការ​ប្រឆាំង​វីរុស​ត្រូវ​បាន​បន្ធូរបន្ថយ​។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការ​ឆ្លង​ និង​ការ​ស្លាប់​បាន​កើន​ឡើង​ជាថ្មី​ម្តង​ទៀត​នៅ​ទ្វីប​អឺរ៉ុប​ ជាពិសេស​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នៅ​តំបន់​បាល់​កង់ តំបន់​កូ​កា​ស៊ូ​ស និង​អាស៊ី​កណ្តាល​។​

​លោក Hans Kluge ប្រធាន​អង្គការ WHO ប្រចាំ​ទ្វីប​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​“កាលពី​សប្ដាហ៍​មុន​មានការ​កើន​ឡើង​ចំនួន ១១% ​នៃ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​តំបន់​ ជា​ការ​ព្យាករណ៍​គួរ​ឱ្យ​ជឿជាក់​មួយ​ដែល​រំពឹង​ថា​នឹង​មាន​អ្នក​ស្លាប់​ចំនួន ២៣៦.០០០​នាក់​នៅ​ទ្វីប​អឺរ៉ុប​នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែ​ធ្នូ​”។​ អឺរ៉ុប​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស ​COVID-19 ប្រមាណ ១,៣​លាន​នាក់​​រួច​មក​ហើយ​រហូត​មកដល់​បច្ចុប្បន្ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        282
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        281
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm