Rhiannan Iffland និង Gary Hunt ឈ្នះ​ការប្រកួត​លោតទឹក Cliff Diving World Series នៅ​បូ​ស្នៀ​

2021/08/31 09:55:02 pm        94

​​លោតទឹក៖ ​កីឡាការិនី​អូស្ត្រាលី Rhiannan Iffland បាន​បន្ត​ស្ថិតិ​អស្ចារ្យ​របស់ខ្លួន​បន្តទៀត​ក្នុងការ​ប្រកួត​លោតទឹក Red Bull Cliff Diving World Series បន្ទាប់ពី​យកឈ្នះ​ការប្រកួត​លើក​ទី ១០ ក្នុង​អាជីព​នៅ​ប្រទេស​បូ​ស្នៀ​ចុង​សប្តាហ៍​កន្លងទៅ​។

​​កីឡាការិនី​វ័យ ២៩ឆ្នាំ​អូស្ត្រាលី​រូបនេះមិនបាន​បង្ហាញ ​ពី​អារម្មណ៍​ព្រួយ​ភ័យ​បន្តិច​ណា​ឡើយ​នៅពេល​ឈរលើ​ស្ពាន​ដែលមាន​កំពស់ ២១ម៉ែត្រ​ដើម្បី​លោត​ចូល​ទឹកទន្លេ Neretva និង​រកបាន​ពិន្ទុ​បំបែក​កំណត់ត្រា​របស់ខ្លួន​ផងដែរ​។​ ​​ចំណែក​ជើងឯក​ពិភពលោក ៤សម័យ​កីឡាការិនី Adriana Jimenez សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​ទទួលបាន​ចំណាត់ថ្នាក់​លេខ២ នៅ​ប្រទេស​បូ​ស្នៀ​នេះ ខណៈ​លេខ៣ បាន​ទៅ​កីឡាការិនី​កាណាដា Jessica Macaulay​។ ​​Rhiannan Iffland នៅពេលនេះ​កំពុង​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ដល់​ទៅ ១៤០ពិន្ទុ​។

​​ងាក​មក​ការប្រកួត​ផ្នែក​បុរស Gary Hunt ដែល​មិន​ឈ្នះ​សោះ​នៅក្នុង​ឆ្នាំ២០២១ នេះ ទីបំផុត​រក​ជ័យជំនះ​ដំបូង​របស់ខ្លួន​បាន​នៅ​ទឹកដី​បូ​ស្នៀ និង​ជា​ជ័យជំនះ​លើក​ទី៤០ ក្នុង​អាជីព​នៅ​ព្រឹត្តិការណ៍​លោតទឹក Red Bull Cliff Diving World Series នេះ​។ ​​អ្នក​លេខ២ នៅ​ប្រទេស​បូ​ស្នៀ​នេះ​គឺ​កីឡាករ Nikita Popovici ខណៈ​លេខ៣ គឺ​កីឡាករ​រុស្ស៊ី Nikita Fedotov​។​ ​បន្ទាប់ពី​ទឹកដី​បូ​ស្នៀ Cliff Diving World Series នឹង​បន្តដំណើរ​ទៅ​ទឹកដី​សាធារណរដ្ឋ​អៀក​ឡង់​នៅ​ថ្ងៃទី១២ ខែកញ្ញា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm