រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 ជួបប្រជុំគ្នា ដើម្បីស្វែងរកការឯកភាព មុនការបោះឆ្នោត នៅអាមេរិក

2024/07/23 02:11:28 am        55


បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីក្រុមប្រទេសទាំង២០ ឬ G20 នឹងជួបប្រជុំគ្នា នៅទីក្រុង Rio de Janeiro នាថ្ងៃទី ២៥-២៦ ខែកក្កដា ដើម្បីផ្តោតលើការឈានដល់ការឯកភាពគ្នា ស្ដីពីគោលនយោបាយសេដ្ឋកិច្ច មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ហើយដើម្បីធ្វើឲ្យការចរចាដំណើរការទៅមុខ ពួកគេនឹងចៀសវាងការពិភាក្សាអំពីសង្គ្រាម នៅប្រទេសអ៊ុយក្រែន និងតំបន់ហ្កាហ្សា។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដែលមិនទទួលបានផ្លែផ្កា នៅក្នុងទីក្រុង Sao Paulo កាលពីខែកុម្ភៈ ដែលការខ្វែងគំនិតគ្នា ជុំវិញជម្លោះទាំងនេះ បានរារាំងមិនឲ្យមានសេចក្តីថ្លែងការណ៍រួម។

វិធីសាស្រ្តថ្មីនេះ មានគោលបំណងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជុំវិញបញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ និងភាពក្រីក្រជាដើម។ ប្រទេសប្រេស៊ីល ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ សង្ឃឹមថា នឹងទទួលបានការគាំទ្រ ចំពោះដំឡើងពន្ធសកលលើអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត ដែលជាអាទិភាពសំខាន់ចម្បងនៃតំណែងប្រធាន G20 របស់ខ្លួន។ ហើយដោយការបោះឆ្នោត នៅសហរដ្ឋអាមេរិក លេចឡើងស្ទុងៗ ការបញ្ចប់កិច្ចព្រមព្រៀង មុនកិច្ចប្រជុំចុងក្រោយ នៅខែតុលា កំពុងស្ថិតនៅក្រោមសម្ពាធ។

ប្រេស៊ីលស្វែងរកការគាំទ្រពីប្រទេសផ្សេងទៀត ហើយសង្កត់ធ្ងន់លើការធ្វើឲ្យប្រព័ន្ធពន្ធសកលកាន់តែប្រសើរឡើង។ នេះបង្ហាញពីការផ្លាស់ប្តូរពីយុទ្ធសាស្ត្រពីមុនរបស់ប្រេស៊ីល ដែលបានភ្ជាប់សំណើពន្ធលើមហាសេដ្ឋីទៅនឹងគោលនយោបាយអាកាសធាតុ និងការកាត់បន្ថយភាពក្រីក្រ។

សំណើរបស់ប្រទេសប្រេស៊ីល ដែលត្រូវបានបង្កើតឡើងដោយសេដ្ឋវិទូបារាំង លោក Gabriel Zucman មកពីស្ថាប័នអង្កេតពន្ធសហភាពអឺរ៉ុប (EU) ឯករាជ្យ អំពាវនាវឲ្យមានការយកពន្ធប្រចាំឆ្នាំចំនួន ២ភាគរយលើទ្រព្យសម្បត្តិចំនួនលើសពី ១ពាន់លានដុល្លារ ដែលការយកពន្ធនោះអាចបង្កើនចំណូលរហូតដល់ ២៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ពីបុគ្គលអ្នកមានទ្រព្យសម្បត្តិប្រមាណជា ៣.០០០នាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm