កំពង់ផែរបស់ក្រុមហ៊ួទី នៅតែមានអគ្គិភ័យដដែល ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលវាយប្រហារយេម៉ែន

2024/07/23 02:26:35 am        53


ក្រុមពន្លត់អគ្គិភ័យ នាថ្ងៃចន្ទ (ទី២២ ខែកក្កដា) នេះ នៅតែប្រឹងប្រែងទប់ទប់ទល់អគ្គិភ័យ នៅឯកំពង់ផែ Hodeida របស់ប្រទេសយេម៉ែន ដែលបានចាប់ផ្តើមឆាបឆេះឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានធ្លាក់ត្រូវសឺទែនប្រេង និងរោងចក្រថាមពល កាលពីថ្ងៃសៅរ៍ (ទី២០ ខែកក្កដា)។ អណ្ដាតភ្លើង ដែលមិនទាន់រលត់រយៈពេល ៣ថ្ងៃហើយនោះ បន្តបង្កើតបានជាចំហេះយ៉ាងសន្ធោសន្ធៅ និងសំណុំផ្សេងខ្មៅ ដោយធ្វើឲ្យក្ដីបារម្ភមានកាន់តែខ្លាំងថា អគ្គិភ័យអាចរាលដាលដល់កន្លែងស្តុកអាហារ។

រូបភាពតាមរយៈផ្កាយរណបពីក្រុមហ៊ុនព័ត៌មានវិទ្យា Maxar Technologies បង្ហាញឲ្យឃើញពីការខូចខាតយ៉ាងទូលំទូលាយ នៅកន្លែងផ្ទុកប្រេងឥន្ធនៈ។ ក្រុមហ៊ុន Yemen Petroleum បានរាយការណ៍ថា បុគ្គលិករបស់ខ្លួនចំនួន ៦នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនេះ ហើយក្រុមហ៊ួទី បានអះអាងថា មនុស្សជាង ៨០នាក់ផ្សេងទៀត បានរងរបួស ដែលភាគច្រើនមានការរលាកធ្ងន់ធ្ងរ។

ពិធីបុណ្យសព សម្រាប់ជនរងគ្រោះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២២ ខែកក្កដានេះ ដោយមានការហែមឈូសតាមដងផ្លូវនៃទីក្រុង Hodeida អមដោយក្បួនរបស់ក្រុមហ៊ួទី។ គួរបញ្ជាក់ថា ការវាយប្រហារដោយអ៊ីស្រាអែល ដែលជាលើកដំបូងលើប្រទេសយេម៉ែននេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនរបស់ក្រុមហ៊ួទីទៅលើទីក្រុង Tel Aviv ដែលបានសម្លាប់មនុស្សម្នាក់។

ទោះបីជាមានការបំផ្លិចបំផ្លាញនេះក៏ដោយ ក៏អាជ្ញាធរក្រុងកំពង់ផែរបស់យេម៉ែន បាននិយាយថា កំពង់ផែ Hodeida កំពុងធ្វើប្រតិបត្តិការយ៉ាងពេញលេញ ដោយធានាថា ការផ្គត់ផ្គង់អាហារ ថ្នាំពេទ្យ និងប្រេង នៅតែមិនមានការរំខានអ្វីឡើយ។ តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Navanti Group ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកត់សម្គាល់ថា ការវាយប្រហារនេះ បានបំផ្លាញរថយន្តស្ទូចចំនួន ៥គ្រឿង និងកាត់បន្ថយសមត្ថភាពផ្ទុកប្រេងឥន្ធនៈរបស់កំពង់ផែយ៉ាងច្រើន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm