បណ្ដាញសង្គមរបស់ចិន ជ្រើសរើសលោក Trump ក្រោយលោកស្រី Harris ឈានជើងចូលប្រកួតប្រជែង

2024/07/23 02:30:01 am        143


អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានក្លាយជាប្រធានបទពេញនិយម នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន ខណៈដែលអ្នកប្រើប្រាស់បាននាំគ្នាភ្នាល់ថា ការប៉ុនប៉ងរបស់លោកស្រី ដើម្បីចូលក្នុងបញ្ជីបេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យអាចនាំឲ្យលោក Donald Trump បានត្រឡប់ទៅអង្គុយសេតវិមានវិញ។

នៅថ្ងៃចន្ទ (ទី២២ ខែកក្កដា) នេះ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានគ្របដណ្ដប់លើវេទិការបស់បណ្ដាញសង្គម Weibo របស់ចិន ដោយការដកខ្លួនចេញរបស់ប្រធានាធិបតី លោក Joe Biden ពីការប្រកួតប្រជែងឆ្នាំ២០២៤ គឺជាប្រធានបទដ៏ធំបំផុត។ ពាក្យ ឬឃ្លា «Biden Exit» (ការដកខ្លួនរបស់លោក Biden) មានការចូលមើលចំនួន ៣៧០លានដង ត្រឹមថ្ងៃត្រង់ ខណៈដែលប្រធានបទ «លោកស្រី Harris សរសើរលោក Biden» ត្រូវបានចុចចូលមើលចំនួន ៥៧លានដង។

អ្នកប្រើប្រាស់មួយចំនួនបានបង្ហាញពីទំនុកចិត្តពីការមានជ័យជម្នះរបស់លោក Trump ដោយចំនួនជិត ៨០ភាគរយនៃអ្នកចូលរួម ក្នុងការស្ទង់មតិតាមប្រព័ន្ធអ៊ីនធឺណិតជឿថា លោក Trump នឹងផ្ដួលលោកស្រី Harris បានជាមិនខាន ក្នុងការបោះឆ្នោតខែវិច្ឆិកា។ លោកស្រី Harris ដែលបានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) រយៈពេលខ្លីក្នុងឆ្នាំ២០២២ មិនសូវជាមានកេរ្តិ៍ឈ្មោះនោះឡើយ នៅក្នុងប្រទេសចិន បើធៀបនឹងអភិបាលរដ្ឋ California លោក Gavin Newsom ដែលបានទៅទស្សនកិច្ច នៅទីក្រុងប៉េកាំង ក្នុងឆ្នាំ២០២៣ និងទទួលប្រតិកម្មតបជាវិជ្ជមាន។

រូបភាពរបស់លោក Trump ជាពិសេសរូបភាពមួយសន្លឹក ក្នុងចំណោមរូបរបស់លោកដែលគ្រវីដៃ បន្ទាប់ពីត្រូវបានបាញ់ប្រហារនោះ បានធ្វើឲ្យលោកឡើងប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើបណ្ដាញសង្គមចិន ដោយមានមនុស្សជាច្រើនសរសើរសភាវគតិនយោបាយរបស់លោក។ ចំណែកបណ្ដាញសារព័ត៌មានរដ្ឋ បានកត់សម្គាល់ពីសក្តានុពលរបស់លោកស្រី Harris ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលមានដើមកំណើតអាស៊ី ទោះបីជាមានមនុស្សតិចនាក់ បានពិភាក្សាអំពីផលប៉ះពាល់នៃគោលនយោបាយរបស់លោកស្រី ចំពោះប្រទេសចិនក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm