ក្រុមហ៊ុនថៃធំៗលំដាប់អន្តរជាតិ កំពុងចូលមកវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

2024/07/23 04:30:46 pm        312

ក្រុមហ៊ុនខ្នាតអន្តរជាតិប្រចាំប្រទេសថៃ បានកំពុងចាប់អារម្មណ៍ និងបាន​ហូរចូល​កម្ពុជា​ជា​បណ្តើរ​ៗ ដោយបានវិនិយោគលើវិស័យ ធំៗជាច្រើន ខណៈកម្ពុជាបានផ្តល់ទំនុកចិត្តខ្ពស់ លើបរិយាកាស​វិនិយោគ ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយភ្នាក់ងារព័ត៌មាន ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា នេះថា កម្ពុជា-ថៃ​គឺ​ជា​ប្រទេស​ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរវាងរាជរដ្ឋាភិ បាល និងរាជរដ្ឋាភិបាល ជា​ពិសេស​ការធ្វើទ្វេភាគីពាណិជ្ជកម្ម និងការវិនិយោគជាដើម, ដោយក្នុងនោះកម្ពុជា គឺជា​ប្រទេស​មួយ​ដែល មានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ និងជាប្រទេសផ្តល់​ភាព​អំណោយ​ផល​គ្រប់​បែប​យ៉ាង​ ដល់បរិយាកាសវិនិយោគ និងការធ្វើ ធុរកិច្ចផ្សេងៗ។

លោកស្រី បន្តថា ដោយមើលឃើញពីសក្តានុពលទាំងនោះ វិនិយោគិនថៃបានមកបណ្តាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ជាក់ ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានក្រុមហ៊ុនថ្មីៗ​ចូល​មក​វិនិយោគ​នៅកម្ពុជា​ជាច្រើនដូចជា ការវិនិយោគលើផ្នែកភោជនីយដ្ឋាន, វិស័យដឹកជញ្ជូន, ក្នុងក្រុមហ៊ុន TCC Group ដែលវិនិយោគនៅកម្ពុជាកន្លងមក បច្ចុប្បន្នបានកំពុងជំរុញវិនិយោគបន្ថែម នៃការ​បង្កើត រោងចក្រផលិតស្រាបៀរ និងរោងចក្រផលិតទឹកដោះគោ និងមានក្រុមហ៊ុនថៃផ្សេងៗ កំពុង​ចាប់អារម្មណ៍ និងមានទំនុកចិត្តខ្ពស់ អំពី បរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។

ជុំវិញការទទួលបានគម្រោងវិនិយោគនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មាន រប​ស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ដែល​អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១៩០ គម្រោង មាន ទុនវិនិយោគសរុប ៣,២ ពាន់​លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគលើវិស័យឧស្សាហកម្ម មានចំនួនជាង ១ ៨០០ លាន​ដុល្លារ, ទេសចរណ៍ជាង ៥៨៨ លានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្មជាង ៧២ លាន​ដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ជាង ៧៥៣ លានដុល្លារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm