កាកបាទក្រហម ទទួល​ជំនួយ​ម៉ាស់​ពី​សមាគម​មូល​និធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា

2021/09/01 12:21:03 am        380

ភ្នំពេញ៖ កាល​ពី​ព្រឹកថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គ​លេខាធិការ​កាក​បាទ​ក្រហម​កម្ពុជា បាន​ជួប​សំណេះសំណាល និង​ទទួល​អំ​ណោ​យ​​ម៉ាស់​ចំនួន ៤៥០,០០០បន្ទះ ស្មើ​នឹង​ទឹក​ប្រាក់ ១០.០០០ដុល្លារ ពីលោក Chen An អគ្គលេខាធិការ សមាគម​មូល​និធិ​សប្បុរ​ស​ធម៌ក្វាង​ទុងនៅ​កម្ពុជា និង​លោក Chen Jian Shen អនុ​ប្រធានក្រុមហ៊ុន Gold Coast International Development Co., Ltd។ ដែលកម្មវិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការ​កណ្តា​លកាកបាទក្រហមកម្ពុជា។

ក្នុង​ឱកាសជួបសំណេះសំណាល និង​ទទួលអំណោយម៉ាស់នោះ លោកជំទាវអគ្គលេខាធិការ បាន​នាំ​យក​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅពីសំណាក់ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​ម៉ាស់ ជូន​មក​កាកបាទក្រហមកម្ពុជា។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការចាំបាច់របស់បុគ្គលិក អ្នកស្ម័គ្រចិត្ត និង​យុវជនកាកបាទក្រហមកម្ពុជា ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម ក្នុង​សកម្មភាព​ផ្សព្វផ្សាយលើ​ក​​កម្ពស់ការយល់​ដឹង​របស់ប្រជាជន​តាម​សហគមន៍ អំពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩ ដែល​ជា​ផ្នែក​មួយ​ នៃ​ការ​ចូលរួម​ជា​មួយ​រាជរដ្ឋាភិ​បាល​ក្នុង​ការប្រយុទ្ធប្រឆាំង ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”។

​អគ្គលេខាធិការ សមាគម​មូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា លោក Chen An បានថ្លែងអំណរ​គុ​ណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កាកបាទក្រហមកម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​សមាគម​មូល​និធិសប្បុរស​ធម៌​ក្វាង​ទុង​នៅ​កម្ពុជា បាន​ចូលរួម​ចំណែកការងារមនុស្សធម៌មួយនេះ ជា​ពិសេស​ការងារ​ទប់​ការ​រីក​រាល​ដាលជា​មួយកាកបាទក្រហមកម្ពុជា ក៏ដូចជាចូលរួមជាមួយរាជដ្ឋាភិបាលកម្ពុជា ក្នុង​ការទប់​ស្កា​ត់​ការ​រីករាល​ដាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជា។

​បន្លែ​ពីលើនោះទៀតដែរ លោកជំទាវ ពុំ ចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សមាគម​មូល​និធិសប្បុរសធម៌ក្វាងទុង​នៅកម្ពុជា និង​លោក Chen Jian Shen អនុប្រធានក្រុមហ៊ុន Gold Coast International Development Co., Ltd ដែល​បាន​ផ្តល់នូវអំណោយមនុស្សធម៌នេះ ដើម្បី​ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំងជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា ដែលទាំងនេះ គឺ​ជា​ទឹកចិត្ត​មិន​កាត់ថ្លៃ​បាន​របស់​សមាគម ក្នុង​ការរួមចំណែកជាមួយកាកបាទក្រហម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

​លោកជំទាវ បាន​មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​តែ​សម្រុកការចាក់វ៉ាក់សាំង ទៅ​ដល់​ប្រជាពលរដ្ឋ ក៏​ដូចជាកុមារ និងយុវវ័យដែល​មាន​អាយុ​ពី​១២​ ដល់ក្រោម១៨ឆ្នាំ ហើយ​តាម​រយៈ​ការ​ផ្ដល់​អំណោយ​ជា​ម៉ាស់​នេះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អនុវត្តវិធាន​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទប់​ស្កាត់​ការចម្លងរាលដាលនៃជំងឺ Covid-19 នៅ​ក្នុងប្រទេសកម្ពុជា។ ជា​ចុង​ក្រោយ​ជំទាវ ក៏​បានជូនពរអោយសមាគម ទទួល​បានភាព​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​នា​ពេលខាងមុខ៕ អត្ថបទ៖ សំ ងីម​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm