កំណើនវិស័យទេសចរណ៍ និងវិស័យចម្បងៗរបស់កម្ពុជា​កំពុងគាំទ្រ​សេដ្ឋកិច្ចជាតិ​ឱ្យងើប​ឡើងវិញ

2024/07/23 05:33:27 pm        194

វិស័យចម្បងៗនៅក្នុងសកម្មភាពសេដ្ឋកិច្ច បានកើនឡើងវិញក្នុងល្បឿនខុសៗគ្នា ដោយ​បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ចរបស់កម្ពុជាបន្តងើបឡើងវិញជាបន្តៗ ក្នុងនោះមានវិស័យ​ទេសចរណ៍កំ​ពុង​បន្ត​ងើប​ឡើង​វិញ ខណៈវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនតិចតួចនៅឡើយ។

ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ​២០២៤ ក្នុងនោះសម្រាប់ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤​នេះ ​ក្នុងនោះវិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថាមានកំណើន ៧,៣% ដែលគាំទ្រ​ជា​ចម្បង​ដោយ​ផលិត​ផលកម្មន្តសាលសម្រាប់ការនាំចេញ (កើន ៧,៧%) ក្នុងនោះផលិតផល​កាត់​ដេរ​ សម្រាប់នាំចេញ កើន ១៧% ខណៈដែលផលិតផលមិនមែនកាត់ដេរថយ-៨%។ ចំណែក​ឯ​ផលិត​ផល​កម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុក មានកំណើន ៦,៤%។

ចំណែកវិស័យសេវាកម្មក្នុងរយៈនេះ វិស័យទេសចរណ៍បន្តទទួលបានកំណើនល្អ ដែលឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើនទាំងភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។ ភាពប្រសើរឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និងសកល រួមជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអាកាសយានដ្ឋាន អន្តរជាតិ គួប​ផ្សំនឹងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយនឹងប្រទេសនានា បានរួ​ម​ចំណែក​ទាក់​ទាញ​ភ្ញៀវ​អន្តរជាតិ​ឱ្យកើនដល់ប្រមាណ ៣,១ លាននាក់ (កើន ២១,២%) ទាបជាង​កម្រិត​គ្រា​ដូច​គ្នា​មុន​វិបត្តិ​កូវីដ-១៩បន្តិច ដោយក្នុងនោះ ភ្ញៀវថៃបន្តឈរនៅ លំដាប់ទី១ នៃភ្ញៀវ​អន្តរជា​តិ​ដែល​មក​កម្សាន្ត​នៅ​ប្រទេសកម្ពុជា (សមាមាត្រ ៣០%), វៀតណាម (២០%) និងចិន (១២%)។

យ៉ាង​ណាមិញ ភ្ញៀវអន្តរជាតិដែលចូលមកតាមផ្លូវអាកាស មានប្រមាណ ៣៨% នៃភ្ញៀវ​អន្តរជាតិ​សរុប (៧០% គ្រាដូចគ្នា ឆ្នាំ២០១៩) និង ៦២% តាមផ្លូវគោក និងផ្លូវទឹក (៣០% គ្រាដូច​គ្នា​ឆ្នាំ​២០១៩​)។ ទន្ទឹមនេះ ទេសចរក្នុងស្រុកបន្ដកើនដល់ប្រមាណ ៩,៧ លាននាក់ (កើន ៦,៧%) ក្នុងនោះតំបន់ឆ្នេរបន្តទទួលទេសចរច្រើនជាងគេ មានសមាមាត្រប្រមាណ ៥១% នៃ​ទេសចរ​ក្នុង​ស្រុកសរុប ខណៈរាជធានីភ្នំពេញឈរនៅលំដាប់ទី២ (២២%) ខេត្តសៀមរាប ឈរ​នៅ​លំដាប់ទី៣ (១៥%) និងតំបន់អេកូ ទេសចរឈក្នុងលំដាប់ទី ៤ មាន (៣%)។ ចំណូល​នៃ​វិស័យ​ទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបានប្រមាណ ១,៧ ប៊ីលាន​ដុល្លារ​អាមេរិក ដែលបានកើនឡើង ៧% ធៀបនឹងឆមាសដូចគ្នាឆ្នាំមុន ។

ចំពោះ​វិស័យកសិកម្ម៖ វិស័យកសិកម្មបន្តមានវឌ្ឍនភាពល្អ ដែលជាចម្បង​គាំទ្រ​ដោយ​ផល​ស្រូវ​រដូវ​ប្រាំង បានកើនឡើង ២១% ធៀបនឹងគ្រោះដូចគ្នាឆ្នាំមុន ដល់ ៣,៨ លានតោន ដោយ​សារ​ភាព​អំណោយផលនៃទីផ្សារ។ យ៉ាងណាមិញផ្ទៃដីដាំដុះស្រូវរដូវវស្សា បានថមថយបន្តិច -០,៦% មក ១,៧ លានហិកតា ដែលជាចម្បងបណ្ដាល​មក​ពីការ​អូស​បន្លាយ​នៃ​ភ្លៀង​ធ្លាក់​នៅ​ដើម​រដូវ​វស្សា។

ផលកៅស៊ូបន្តទទួលបានកំណើនទាបប្រមាណ ១% ដល់ជាង ១៤០ ពាន់តោន ដែលអាច​បណ្តាល​មក​ពីកត្តាអាកាសធាតុ ខណៈតម្លៃ កៅស៊ូក្នុងមួយតោនជាមធ្យម បាន​ងើប​ឡើង​ចាប់​ពី​ដើម​ឆ្នាំ​២០២៤ ដល់ ១ ៥០២ ដុល្លារអាមេរិក ក្នុងមួយតោន ដែលបានកើន ១១,៧% ដោយ​សារ​កំណើន​តម្រូវការខាងក្រៅ។

ដោយឡែក វិស័យសំណង់ វិស័យនេះត្រូវបានប៉ាន់ស្មានថា មានកំណើនទាប​ដែលគាំទ្រ​ដោយ​គម្រោងអភិវឌ្ឍន៍សាធារណៈសំខាន់ៗដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន។ ការនាំចូលសម្ភារ និង​បរិក្ខារសំណង់បន្តកើនឡើងគួរឱ្យកត់ សម្គាល់ ២២,១% ធៀបនឹង កំណើន ០,៤%​នៅ​គ្រាដូច​គ្នា​ឆ្នាំមុន។ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបានថយចុះ -២៣%“ ដែល​ក្នុង​នោះ​សំណង់​លំនៅឋាន (សមាមាត្រ ៤៦,៦%) ត្រូវបានប៉ាន់ស្មានថាថយចុះ -១៤,៩% និង​សំណង់ផ្សេងៗ(៤៤,៧%) ថយចុះ -៣២,៩% ខណៈដែលសំណង់សាធារណៈ (៨,៧%) កើន ២,៧%៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        69
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm