គណៈកម្មាធិការអូឡាំពិកអន្តរជាតិ រំពឹងកីឡាអូឡាំពិកប៉ារីសនឹងអស្ចារ្យ ទោះបី​ពិភពលោក​មាន​ការបែងចែក

2024/07/23 06:05:17 pm        149

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach មានប្រសាសន៍នៅថ្ងៃច័ន្ទថា ព្រឹត្តិការណ៍អូឡាំពិកប៉ារីស នឹងអស្ចារ្យ ក្នុងពេលដែលមានការបែងចែកជាសកល និង​កម្លាំង​ជម្លោះ​កើន​ឡើង។

លោកបន្តថា ដោយមានសាមគ្គីភាពរឹងមាំ យើងជឿជាក់ថាយើងនឹងឆ្លងកាត់កីឡាអូឡាំពិក ដ៏​អស្ចារ្យ​ទាំងអស់គ្នា ជាមួយគ្នាក្នុងពិភពលោកទាំងមូល។

អូឡាំពិក​នៅ​ទីក្រុងរបស់បារាំងនេះ ជាអូឡាំពិកដំបូងដែលមានការបែងចែកយែនឌ័រស្មើគ្នា ដោយ​ចំនួន​កីឡាករ និងកីឡាការិនីចូលរួមស្មើគ្នា។

លោក​បន្ថែមថា យើងអបអរសាទរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក ដែលមាន​សមភាព​យែនឌ័រ​។ និមិត្តរូបមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចូល និងសាមគ្គីភាព គឺ​ក្រុម​តំណាងជនភៀសខ្លួនអូឡាំពិក។ ចំនួនអត្តពលិកជនភៀសខ្លួនជាកំណត់ត្រា ចូលរួ​ម​ប្រកួត​នៅ​ទីក្រុង​ប៉ារីស។

អត្តពលិកជាង ១០ ៥០០នាក់តំណាងគណៈកម្មាធិការជាតិអូឡាំពិក២០៦ នឹងប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ពហុកីឡារយៈពេល១៦ថ្ងៃ។ មកដល់ពេលនេះ វារយៈពេល១០០ឆ្នាំ​ហើយ​តាំង​ពី​ទីក្រុង​ប៉ារីសធ្វើម្ចាស់ផ្ទះចុងក្រោយ។

លោក Bach គួសបញ្ជាក់ពីការជម្នះរបស់ស្ថាប័នកីឡាសកល ជាអ្វីដែលលោកហៅថា​របៀប​ពិភពលោក​ថ្មី ។ដោយបន្ថែមថា ការផ្តោតលើសាមគ្គី​ភាពរ​បស់​អូឡាំពិក​អន្តរជាតិ​ដែល​នឹង​ត្រូវ​បន្ថែម​ដោយកំណើនចំណូល ប៉ុន្មានឆ្នាំបន្ទាប់ ហើយនឹងត្រូវបែង​ចែក​ដល់​គណៈកម្មាធិការ​អូឡាំពិក​ជាតិ សហព័ន្ធអន្តរជាតិ និងដៃគូពាក់ព័ន្ធ ពិតជាមានសារៈសំខាន់។

លោក Bachបង្ហើបឱ្យដឹងដែរថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ មានចំណូល ៧.៣ប៊ីលាន​សម្រាប់​ឆ្នាំ២០២៥-២០២៨ ហើយនឹងកើន៦.២ប៊ីលានក្នុកិច្ចសន្យាសម្រាប់អំឡុងឆ្នាំ ២០២៩-២០៣២៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        69
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        96
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm