Manchester United ប្រកាស​ផ្លូវការ​ពី​ការផ្ទេរ Cristiano Ronaldo មកវិញ​តម្លៃ​ជាង ១៩​លាន​ផោន​

2021/09/01 04:58:46 pm        85

​បាល់ទាត់៖ ​បន្ទាប់ពី​ឈានដល់​កិច្ចព្រមព្រៀង​ផ្ទេរ​កាលពី​ថ្ងៃ​សុក្រ​ពី Juventus មកកាន់ Manchester United, Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ផ្លូវការ​ហើយ​ក្នុងតម្លៃ​ផ្ទេរ ១៩.៨លាន​ផោន​ជាមួយនឹង​កិច្ចសន្យា ២ឆ្នាំ​។

កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​នឹង​ទទួល​បាន​ថ្លៃឈ្នួល ៣៨៥០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។ ​​Cristiano Ronaldo ដែល​មិនទាន់​មកដល់​ទឹកដី​អង់គ្លេស​នៅឡើយ ដោយសារ​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​នោះ បាន​ឆ្លងកាត់​ដំណាក់កាល​ពិនិត្យ​សុខភាព​ជោគ​ជ័យ​នៅ​ព័រទុយហ្កាល់ និង​ពាក់អាវ​ក្រុម​បិសាច​ក្រហម Manchester United​។ ​“​គ្រប់​គ្នា​ពិត​ជាយ​ល់ពី​ចិត្ត​របស់ខ្ញុំ ក្តី​ស្រលាញ់​របស់ខ្ញុំ​សំរាប់ Manchester United មិនដែល​បញ្ចប់​ឡើយ ខ្ញុំ​ពិតជា​អន្ទះសា​ចង់បង្ហាញ​ខ្លួន​នៅ Old Trafford ដែល​នេះ​ជា​ក្តី​ស្រមៃ​របស់ខ្ញុំ​ដែល​បាន​ត្រលប់​មក​ផ្ទះ​វិញ និង​ឃើញ​អ្នកគាំទ្រ​” នេះ​ជា​សំដី​របស់​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​។ ​មក​មើល​ស្ថិតិ​សំខាន់ៗ និង​អស្ចារ្យ​របស់ Cristiano Ronaldo មកដល់ពេលនេះ​៖

-​ ​ម្ចាស់​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​លើ​លោក Ballon d’Or ៥លើក​នៅ​ឆ្នាំ២០០៨ ជាមួយ Manchester United និង​ ៤​លើក​នៅ​ឆ្នាំ២០១៣, ២០១៤, ២០១៦ និង ២០១៧ ជាមួយ Real Madrid​។

-​ ​ឈ្នះ​ជើងឯក UEFA Champions League ៥លើក ជាមួយ Manchester United ១លើក​នៅ​ឆ្នាំ២០០៨ និង​ ៤​លើក​ជាមួយ Real Madrid​។​

-​ ​ឈ្នះ​ជើងឯក​លី​គ ៧លើក​ដែល​រួមមាន Premier League ៣លើក​ជាមួយ Manchester United និង La Liga ៤លើក​ជាមួយ Real Madrid​។​

-​ ​ឈ្នះ​ជើងឯក​ទ្វីបអឺរ៉ុប Euro ២០១៦ ជាមួយ​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​។​

-​ ​ឈ្នះ​ពាន​សរុប ៣២ ជាមួយ​ក្លិប​អាជីព ៤ និង​ក្រុម​ជំរើសជាតិ​រួមមាន Sporting Lisbon, Manchester United, Real Madrid, Juventus និង​ព័រទុយហ្កាល់​។​

-​ ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ Champion League សរុប ១៣៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៧៦ប្រកួត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm