អត្តពលិកជិត ៣ពាន់នាក់ បានចុះឈ្មោះរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នាសប្ដាហ៍ក្រោយ

2024/07/23 07:33:58 pm        139

នៅសល់​រយៈពេលប្រមាណ ២សប្ដាហ៍ទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ​ចក្រភ​ព​អង្គរ លើកទី៩ នឹងមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់អង្គរ ខេត្ត​សៀមរាប ដោយមានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណជិត ៣ពាន់នាក់ បានចុះ​ឈ្មោះ​រួច​រាល់​ចូល​រួម​ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ។

លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងកម្ពុជា បាន​ឲ្យ​ដឹង​ថា គិតមកទល់ពេលនេះ គណៈកម្មការបានទទួលការចុះឈ្មោះប្រមាណជាង ២,៩០០​នាក់​ហើយ ដែលមកពីជិត ៤០ប្រទេសលើពិភពលោក ក្នុងនោះជនបរទេសចូលរួមច្រើនជាងគេ គឺ​មាន​ជប៉ុន ឈរលេខ២ ចិន ឈរលេខ២ និងវៀតណាម ឈរលេខ៣ ។

យ៉ាងណាមិញសម្ភារៈសម្រាប់សម្គាល់កីឡាករ-កីឡាការិនីចូលរួមរត់ ក៏ជិតអស់ដែរ ។ ហេតុនេះ ក្នុង​នាមគណៈកម្មការរៀបចំ បានសំណូមពរដល់អ្នកមិនទាន់ចុះឈ្មោះ ត្រូវរា​ន់​ចុះ​ឈ្មោះឲ្យ​បា​ន​លឿន ព្រោះចំនួនសម្ភារៈនៅសល់មានកំណត់ ។

គួរដឹងថា ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ក្រោយ​ទទួល​បាន​ការអនុញ្ញាត និងគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ដើម្បីរួម​ចំណែក​ទាក់​ទាញភ្ញៀវទេសចរទៅលេងខេត្តសៀមរាប ពិសេសអំឡុងខែភ្លៀង ដែលពុំសូវមានអ្នក​ទៅ​កម្សាន្ត​នៅទីនោះ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ធ្លាប់​បាន​គូស​បញ្ជាក់​ថា រដូវភ្លៀង ឬហៅថា Green Season ខេត្តសៀមរាប មិនសូវមានភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នោះឡើ​យ ដូច្នេះប្រាក់ចំណូល និងអាជីវកម្មផ្សេងក៏មានការធ្លាក់ចុះដែរ ។  ហេតុនេះ ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ក្នុងគោលបំណង​ដើម្បី​រួម​ចំណែក​ទាក់​ទាញ​ទេសចរណ៍ផ​ង និងជួយសេដ្ឋកិច្ចឲ្យល្អប្រសើរមួយកម្រិត តាមរយៈការចូលរួមរត់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ នេះ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប លើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        128
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        141
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm