កម្ពុជា ជួបហ្វីលីពីន បង្គ្រប់កិច្ចយុទ្ធការប្រកួតជើងឯកយុវជន U19 អាស៊ានយប់នេះ

2024/07/23 09:00:45 pm        61

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U19 ហ្វីលីពីន នា​វេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងការ​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន ASEAN U19 Boy’s Championship ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី ។

នេះគឺជាជំនួបបង្គ្រប់កិច្ចពូលA របស់ក្រុមគោព្រៃជំទង់កម្ពុជា ក្រោយរងបរាជ័យ ២ប្រកួតផ្ទួនៗ និងបាត់បង់ឱកាសឡើងវគ្គបន្ដ ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់នេះ ដោយប្រកួតទី១ បានចាញ់ក្រុមយុវជនទីម័រខាងកើត ៣-២ និងប្រកួតបន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។ លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រហាក់មិនពេញចិត្តជាខ្លាំង ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ដ្រា ។

សម្រាប់ក្រុម U19 ហ្វីលីពីន ក៏មិនខុសពីកម្ពុជា ដ្បិតពួកគេនៅសល់ឱកាសស្ដួចស្ដើងបំផុត ក្នុងការអ៊ុតឱកាសប្រជែងកៅអីវគ្គបន្ដ ប្រសិនបើពួកគេ អាចយកឈ្នះក្រុម U19 កម្ពុជាច្រើនគ្រាប់ ។ ករណីបើហ្វីលីពីន ស្មើ ឬចាញ់កម្ពុជាវិញ ពួកគេនឹងអស់ឱកាសតែម្ដង ។ ចំណែកក្រុមត្រូវឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ក្រៅពីក្រុមលេខ១ ប្រចាំពូលនីមួយៗ ភាគរយខ្ពស់ គឺក្រុមលេខ២ ពូលC ដែលនឹងទទួលបានឱកាសមាស ក្នុងនាមក្រុមលេខ២ ល្អជាងគេ ដ្បិតក្រុម U19 ថៃ កំពុងឈរកំពូលតារាងក្រុមលេខ២ ល្អជាងគេ មាន ៦ពិន្ទុ និងនៅសល់ ១ប្រកួតក្នុងដៃថែមទៀត ៕អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        142
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm