FFC លុប​ការប្រកួត​លី​គ​នារី និង​ពាន U15, U18 ខណៈ​ក្រុម​នារី​ព្រះខ័ន​រាជ និង​កំពង់ស្ពឺ​បាន​លេខ​១ ស្ទួន​

2021/09/01 05:09:54 pm        115

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ (FFC) បានប្រកាស​លុបចោល​កា​រ​ប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​បាល់ទាត់​នារី និង​ជើងឯក​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ និង ១៨​ឆ្នាំរដូវ​កាល​ឆ្នាំ​២០២០ ជា​ស្ថាពរ​ហើយ ក្រោយ​ពន្យារពេល​ការប្រកួត​អស់​កន្លះ​ឆ្នាំ បន្ទាប់ពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

ចំពោះ​លី​គ​នារីដែល​បាន​រកឃើញ​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ ត្រូវបាន​សហព័ន្ធ​សម្រេច​ផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ស្ទួនដល់​ក្រុមបាល់ទាត់​នារី​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​កំពង់ស្ពឺ​-​ណាហ្គា​វើ​ល​ដ៏។​ ​យោងតាម​ស្មារតី​អង្គប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោយ​ឆ្លងកាត់​ការជជែក និង​ពិចារណា​យ៉ាង​ម៉ត់ចត់​លើ​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយសារ​ស្ថានភាព​រីក​រាលដាលនៃ​ជំងឺ​កូ​វីដ​-១៩ រហូតមកទល់​បច្ចុប្បន្ននៅ​មិនទាន់​ធូរស្រាល បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ប្រមូលផ្ដុំ​ហ្វឹកហាត់តាម​រាជធានី​-​ខេត្ត និង​មិនអាច​បន្ដ​ការ​ប្រកួត​តាម​កាលវិភាគ​បាន ហេតុនេះ​សហព័ន្ធ​ក៏​សម្រេច​លុបចោល​ការប្រកួត​ទាំង៣ តែម្ដង។​

​ជាមួយ​ការសម្រេច​លុប​ការប្រកួត​នេះ សម្រាប់​លី​គ​នារីដែល​បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក៏ត្រូវ​បានសម្រេច​ផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ស្ទួនដល់​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង ២​ក្រុមគឺ​ក្រុមបាល់ទាត់​នារី​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុមបាល់ទាត់​នារី​ខេត្តកំពង់ស្ពឺ​-​ណាហ្គា​វើ​ល​ដ៏។ ចំណែក​ការប្រកួត​ជម្រើស​ជើងឯក​យុវជន U15 និង U18 ពុំមាន​ការសម្រេច​ក្រុម​ជ័យលាភី​ដល់​ក្រុម​ណាមួយ​ឡើយ ដ្បិត​ពានរង្វាន់​យុវជន​ទាំងពីរមិនទាន់​បញ្ចប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នោះទេ។​ ​យ៉ាងណាមិញតាម​ការអះអាង​លើ​បណ្ដាញ​សង្គម ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ឲ្យ​ដឹងថា បន្ទាប់ពី​សម្រេច​លុបចោល​ការប្រកួត​ពានរង្វាន់​ទាំង៣ សហព័ន្ធ​ក៏​កំពុង​រៀបចំ​ការប្រកួត​សម្រាប់​រដូវ​កាល​ថ្មី​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm