នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Delta រំពឹងថា នឹងមានការរំខានជើងហោះហើរ ២-៣ថ្ងៃទៀត

2024/07/23 10:22:18 pm        56

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines គឺលោក Ed Bastian កាលពីថ្ងៃចន្ទ (ទី២២ ខែកក្កដា) បានប្រាប់ឲ្យដឹងថា ការរំខានជើងហោះហើរ ដោយសារការដាច់ប្រព័ន្ធអ៊ីនធឺណិតសកល នឹងមានរយៈពេល ២-៣ថ្ងៃទៀត។

គួរបញ្ជាក់ថា ការគាំងប្រព័ន្ធ IT ដែលបណ្តាលមកពីការអាប់ដេត (ការធ្វើបច្ចុប្បន្នភាព) កម្មវិធីរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike បាននាំឲ្យក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Atlanta នេះ លុបចោលជើងហោះហើរជាង ៤.០០០វ៉ុល គិតចាប់តាំងពីថ្ងៃសុក្រ (ទី១៩ ខែកក្កដា) ដោយបានធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់ខកដំណើររបស់ខ្លួន។ ត្រឹមតែនៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Delta បានលុបចោលជើងហោះហើរជាង ៨០០វ៉ុល ដែលស្មើនឹង ២១ភាគរយនៃកាលវិភាគហោះហើររបស់ខ្លួន។

ការដំណើរការឡើងវិញរបស់ក្រុម Delta គឺយឺតជាងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដោយប្រព័ន្ធសំខាន់ៗ ជាពិសេសប្រព័ន្ធតាមដាននាវិក ត្រូវការការជួសជុលដោយដៃ និងធ្វើឲ្យប្រព័ន្ធទាំងអស់ដំណើរការដំណាលគ្នា។ លោក Bastian បានធានាដល់និយោជិតថា ប្រតិបត្តិការកំពុងប្រសើរឡើងបណ្ដើរៗរាល់ថ្ងៃ ដោយមានគោលបំណងឲ្យមានដំណើរការផ្នែកសំខាន់ នៅពាក់កណ្តាលសប្តាហ៍។

លោកបានប្រាប់ទៀតថា ការដាច់ប្រព័ន្ធអ៊ិនធឺណិត បានកើតឡើងក្នុងអំឡុងពេលមានការធ្វើដំណើរដ៏មមាញឹកបំផុត នៅចុងសប្តាហ៍នៃរដូវក្តៅ ដោយមានកម្រិតលើសពីបណ្តាញជំនួយរបស់ក្រុមហ៊ុន Delta និងធ្វើឲ្យអតិថិជនខកចិត្ត ដែលពួកគេភាគច្រើនត្រូវរង់ចាំជាច្រើនម៉ោង ដើម្បីបានជំនួយ ឬស្វែងរកមធ្យោបាយធ្វើដំណើរផ្សេងជំនួស។ 

លោក Bastian បន្ថែមថា ក្រុមហ៊ុនកំពុងជំរុញឲ្យបុគ្គលិកស្ម័គ្រចិត្ត សម្រាប់ការធ្វើដំណើរបន្ថែម និងបានបង្កើនប្រាក់លើកទឹកចិត្តសម្រាប់អ្នកបើកយន្តហោះ និងអ្នកបម្រើលើយន្តហោះ ដើម្បីរក្សាស្ថិរភាពបុគ្គលិក៕


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm