អ្នកស្រាវជ្រាវ៖ ថ្នាំ HIV ថ្មី «ស្រដៀងនឹងវ៉ាក់សាំង» អាចមានតម្លៃត្រឹមតែ ៤០ដុល្លារ

2024/07/24 12:32:55 am        56

ក្រុមអ្នកស្រាវជ្រាវ នៅថ្ងៃអង្គារ (ទី២៣ ខែកក្កដា) បានប៉ាន់ស្មានថា ថ្នាំ HIV ថ្មី «ស្រដៀងនឹងវ៉ាក់សាំង» ឈ្មោះ Lenacapavir ដែលបច្ចុប្បន្នមានតម្លៃជាង ៤០.០០០ដុល្លារ ក្នុង ១ឆ្នាំ សម្រាប់មនុស្សម្នាក់ អាចត្រូវចំណាយត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។ តាមរយៈការសាកល្បងដំបូង ថ្នាំដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនឧសថ Gilead របស់អាមេរិក បានបង្ហាញប្រសិទ្ធភាព ១០០ភាគរយ ក្នុងការការពារការឆ្លងមេរោគ HIV ហើយតម្រូវឲ្យចាក់តែ ២ដងប៉ុណ្ណោះ ក្នុង ១ឆ្នាំ ដែលធ្វើឲ្យមានភាពងាយស្រួលប្រើប្រាស់ជាងថ្នាំគ្រាប់ប្រចាំថ្ងៃបច្ចុប្បន្ន។

នៅឯសន្និសីទអន្តរជាតិ ស្ដីអំពីជំងឺអេដស៍ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកក្កដា វេជ្ជបណ្ឌិត លោក Andrew Hill មកពីសាកលវិទ្យាល័យ Liverpool ចក្រភពអង់គ្លេស បានធ្វើបទបង្ហាញពីការស្រាវជ្រាវដែលបង្ហាញថា ប្រសិនបើថ្នាំប្រភេទធម្មតាមានតម្លៃថោក ត្រូវបានផលិត នោះការចំណាយអាចធ្លាក់ចុះយ៉ាងខ្លាំង។ ការប៉ាន់ប្រមាណនោះ គឺផ្អែកលើការផលិតថ្នាំគ្រប់គ្រាន់ ដើម្បីព្យាបាលមនុស្ស ១០លាននាក់។

លោកវេជ្ជបណ្ឌិត Hill បានកត់សម្គាល់ថា ការផលិតឱសថមានតម្លៃសមរម្យ និងរកបានយ៉ាងទូលំទូលាយ អាចកាត់បន្ថយការចម្លងមេរោគ HIV បានយ៉ាងច្រើន និងជួយគ្រប់គ្រងការរីករាលដាល។ ការព្យាករណ៍ពីមុនរបស់អ្នកស្រាវជ្រាវអំពីតម្លៃថ្នាំ បានបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ ដូចជាការព្យាករណ៍ពីមុនរបស់ពួកគេ អំពីតម្លៃនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទ C ជាដើម។

ប្រធានកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ឬ UNAIDS លោកស្រី Winnie Byanyima បានជំរុញឲ្យក្រុមហ៊ុន Gilead ធ្វើឲ្យថ្នាំ Lenacapavir អាចរកបានតាមរយៈអង្គការផ្គត់ផ្គង់ប៉ាតង់ឱសថ (MPP) ដែលនឹងអនុញ្ញាតឲ្យមានការលក់ថ្នាំទូទៅ នៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម។ ក្រុមហ៊ុន Gilead កំពុងពិភាក្សាអំពីតម្លៃ និងលទ្ធភាពប្រើប្រាស់ ប៉ុន្តែមិនទាន់បានប្រកាសព័ត៌មានលម្អិតជាក់លាក់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        13
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        19
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm