ប្រភពទួរគី៖ មិនមានគម្រោង ដែលលោក Erdogan ជួបជាមួយលោក Assad នោះទេ

2024/07/24 02:46:49 am        46

ប្រភពការទូតទួរគី បាននិយាយថា ការរាយការណ៍របស់សារព័ត៌មាន ដែលថា ប្រធានាធិបតីទួរគី លោក Tayyip Erdogan នឹងជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad គឺមិនពិតនោះទេ។

ដោយដកស្រង់ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Daily Sabah របស់ទួរគី បានរាយការណ៍ថា កិច្ចប្រជុំបែបនេះ អាចប្រព្រឹត្តទៅនៅខែសីហា ក្នុងទីក្រុងមូស្គូ ដែលមានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាអ្នកសម្រុះសម្រួល។

តែបន្ទាប់ពីមាននូវរបាយការណ៍នោះ ប្រភពការទូតដែលនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ (ទី២២ ខែកក្កដា) បានប្រាប់ឲ្យដឹងថា មិនមានផែនការបែបនេះនោះទេ។

គួរបញ្ជាក់ថា ប្រទេសទួរគី គឺជាអ្នកគាំទ្រដ៏សំខាន់មួយ ចំពោះគូប្រជែងរបស់លោក Assad ក្នុងសង្គ្រាមស៊ីវិលស៊ីរី ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១១ ខណៈដែលប្រទេសរុស្ស៊ី គឺជាសម្ព័ន្ធមិត្តសមរភូមិដ៏សំខាន់មួយរបស់លោក Assad ដោយបានជួយលោកឲ្យគ្រប់គ្រងឡើងវិញលើផ្នែកដោយភាគច្រើនរបស់ប្រទេសស៊ីរី។

រដ្ឋាភិបាលរបស់លោក Assad បានស្តារទំនាក់ទំនងការទូតជាមួយរដ្ឋអារ៉ាប់មួយចំនួន ដែលត្រូវបានកាត់ផ្តាច់ អំឡុងសង្គ្រាម ប៉ុន្តែទីក្រុងដាម៉ាស នៅតែមានជម្លោះជាមួយទីក្រុងអង់ការ៉ា ដែលនៅតែការពារក្រុមឧទ្ទាមប្រឆាំងលោក Assad មួយចំនួន នៅភាគពាយ័ព្យនៃប្រទេសស៊ីរី៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm