ការ​អបអរ​គាំទ្រ​ពួក​តា​លី​បង់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​កាន់​ដា​ហា ខណៈ​គ្រប់គ្រង​អាកាស​យានដ្ឋាន​កា​ប៊ុល​ទាំងស្រុង​

2021/09/01 06:18:49 pm        751

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ការ​អបអរ​សាទរយ៉ា​ង​កងរំពង​បាន​កើត​ឡើង ​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​កាន់​ដា​ហា​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​កាន់កាប់​ប្រទេស​នេះ និង​រដ្ឋធានី​កា​ប៊ុល​ទាំងស្រុង​។​ ​វីដេអូ​បាន​បង្ហាញ​ពី​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​កាន់​ដា​ហា​ ដោយមាន​ការអុជ​កាំជ្រួច និង​សំឡេង​ស៊ី​ផ្លេ​រថយន្ត​បាន​បន្លឺ​ឡើង ជា​អ្វី​ដែល​គេ​គិត​ថា​ជា​ពិធី​គាំទ្រ​ក្រុម​​តា​លី​បង់​។

​សមាជិក​ដ៏​លេចធ្លោ​ម្នាក់​នៃ​ការិយាល័យ​នយោបាយ​របស់​តា​លី​បង់​ បាន​អបអរសាទរ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំពោះ ​“ជ័យជំនះ​ដ៏​អស្ចារ្យ​” របស់​ពួកគេក្នុង​ការ​សម្រេច​បាន​នូវ​ “ឯករាជ្យ​ភាព​ពេញ​លេញ​របស់​ប្រទេស​” នៅ​ពេល​ដែល​កងទ័ព​អាមេរិក​ដកចេញ​។​ ​ក្រុម​តា​លី​បង់​បាន​គ្រប់គ្រង​យ៉ាង​ពេញលេញ​ លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​អង្គារ​ មួយថ្ងៃ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បញ្ចប់​ការ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ​និង​បញ្ចប់​សង្គ្រាម​យូរ​បំផុត​មិន​ធ្លាប់​មាន​។​ ​គេ​បាន​ឃើញ​រថយន្ត​ និង​កងកម្លាំង​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ច្រូងច្រាង នៅ​ខាងក្នុង​បរិវេណ​អាកាសយានដ្ឋាន​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ​ សហរដ្ឋអាមេរិក​បាន​អនុវត្ត​ការហោះហើរ​ចុងក្រោយ​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ២​សប្ដាហ៍​បន្ទាប់ពី​បាន​ចាប់ផ្ដើម​ប្រតិបត្តិ​ការ​ជម្លៀស​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ជនជាតិ​អាមេរិក​រាប់​ម៉ឺន​នាក់ និង​អ្នក​ផ្សេងទៀត​ដែល​ចង់​ចាក​ចេញពី​ប្រទេស​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm