មនុស្សយ៉ាងតិច ៦០០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចនៅក្រុងមួយក្នុងប្រទេសស៊ូដង់

2024/07/24 04:31:46 pm        213

មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា មនុស្សយ៉ាងហោចណាស់ ៦០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី១០ ខែឧសភា មក នៅក្នុងការប៉ះទង្គិចគ្នាដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅទីក្រុង អ៊ែលហ្វាសឺ (El Fasher) រដ្ឋធានីនៃរដ្ឋ ណសដាហ្វឺ (North Darfur) ក្នុងប្រទេសស៊ូដង់។

លោក អ៊ីប្រាហ៊ីម ខាទឺ (Ibrahim Khatir) អគ្គនាយកនៃក្រសួងសុខាភិបាលនៃរដ្ឋ North Darfur បានប្រាប់សារព័ត៌មានស៊ីនហួរ (Xinhua) ថា «យោងតាមកំណត់ត្រាផ្លូវការ មនុស្សយ៉ាងហោចណាស់ ៦០០នាក់ត្រូវបានសម្លាប់ និងប្រហែល ៤.៥០០នាក់បានរងរបួស»។

លោកបញ្ជាក់ថាចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះទៀតព្រោះថា «ជនរងគ្រោះខ្លះត្រូវបានគ្រួសារគេបញ្ចុះដោយផ្ទាល់ដោយមិនបានទៅមន្ទីរពេទ្យ»។

ស៊ូដង់បានជាប់គាំងនៅក្នុងជម្លោះដ៏បង្ហូរឈាមរវាងកងទ័ព SAF និងកងកម្លាំង RSF ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦.៦៥០នាក់បាត់បង់ជីវិត នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌នៅក្នុងខែមិថុនា។

ទិន្នន័យដែលបានចេញផ្សាយដោយទីភ្នាក់ងារទេសន្តរប្រវេសន៍អន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិក្នុងខែមិថុនា បានបង្ហាញថាមនុស្សជាង ៧,៧លាននាក់ត្រូវបានភៀសខ្លួននៅខាងក្នុងប្រទេសស៊ូដង់ ចាប់តាំងពីជម្លោះបានចាប់ផ្តើម ដោយមានប្រហែល ២,២លាននាក់ផ្សេងទៀតកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm