Antoine Griezmann ចាក​ចេញពី Barcelona ត្រលប់​ទៅ Atletico Madrid វិញ​

2021/09/01 06:33:05 pm        116

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Antoine Griezmann បាន​ចាក​ចេញពី Barcelona វិល​ត្រលប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ចាស់​របស់ខ្លួន Atletico Madrid វិញ​ជាមួយនឹង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល ២រដូវ​កាល​។ ​​Atletico Madrid នឹង​រ៉ាប់រង​រាល់​ការ​ចំណាយ​លើ​ប្រាក់​ឈ្នួល​របស់​កីឡាករ​វ័យ ៣០​ឆ្នាំ​រូប​នេះ​រួម​ជាមួយ​នឹង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ផង​ដែរ​។​

​​កីឡាករ​ជំរើសជាតិ​បារាំង​រូបនេះ​ធ្លាប់បាន​ស៊ុត​បញ្ចូល​ទី ១៣៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៥៧ប្រកួត​នៅ Atletico Madrid មុនពេល​ចាកចេញ​ទៅ Barcelona កាលពី​ឆ្នាំ២០១៩ ក្នុងតម្លៃ ១០៧លាន​ផោន​។ ​តែ​នៅ Barcelona, Griezmann រក​បាន​ត្រឹម ៣៥​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញខ្លួន ១០២ប្រកួត​។ ​Griezmann គឺជា​កីឡា​ករទី ១១ របស់ Barcelona ដែល​បាន​ចាកចេញ​ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្លិប​ក្នុង​រដូវក្តៅ​នេះ​។ ​Griezmann ក៏​ជា​កីឡា​ករទី៣ ដែរ​ដែល​ចាកចេញ​ក្នុង​ថ្ងៃ​ដោះដូរ​កីឡាករ​ចុងក្រោយ​ បន្ទាប់ពីខ្សែការពារ​ស្តាំ Emerson Royal ផ្លាស់​ទៅកាន់ Tottenham Hotspur តម្លៃ ២៥.៨លាន​ផោន និង​ខ្សែបម្រើ​វ័យក្មេង Ilaix Moriba ចាក​ចេញទៅ RB Leipzig តម្លៃ ១៣.៧លាន​ផោន​។

​​ជាមួយនឹង​ការមកដល់​របស់ Griezmann, Atletico Madrid ក៏បាន​បញ្ចេញ​ខ្សែបម្រើ Saul Niguez ទៅកាន់​តោ​ខៀវ Chelsea ក្នុង​កិច្ចសន្យាខ្ចី​។ ​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​នាំ​លេង​ម្នាក់​របស់ Atletico Madrid ដែល​ឈ្នះ​ជើងឯក La Liga រដូវ​កាល​មុន​ដោយបាន​បង្ហាញខ្លួន​សរុប​នៅ La Liga ៣៣លើក​។ ​ការមកដល់​របស់ Saul Niguez បន្ទាប់ពី Chelsea បរាជ័យ​ក្នុងការ​នាំយក​ខ្សែការពារ Jules Kounde ពី Sevilla បន្ទាប់ពី Sevilla ទាមទារ​សំណើ​មិន​ក្រោម ៨០លាន​អឺរ៉ូ​ឡើយ​សំរាប់​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm