សិល្បករសិល្បការិនីត្រៀមចូលរួមសម្តែងអបអរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/07/24 07:31:39 pm        289

សិល្បករ សិល្បការិនីរបស់នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​បាន​ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមរៀបចំការសម្តែងសិល្បៈ​ ទស្សនីយភាព​អបអរ​សាទរ​ថ្ងៃ​បើក​ការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤។

លោក ឈាង ឆដាភ័ក្រ ប្រធាននាយដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែង​ប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា ដើម្បីចូលរួម​អបអរ​សាទរ​ព្រឹតិ្តការណ៍​ជាប្រវតិ្តសាស្រ្តនេះ មន្រី្តរាជការ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃ​នាយក​ដ្ឋាន​សិល្បៈទស្សនីយភាព នឹងធ្វើការប្រគុំស្គរចម្រុះ ដើម្បី​អបអរ​សាទរ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤​។ ក្នុងនោះនាយកដ្ឋានបានត្រៀមកម្លាំងសិល្បករ សិល្បការិនីជាច្រើននាក់ ដើម្បីចូលរួមប្រគុំស្គរ គឺត្រៀម​ចូលរួមសម្តែងនៅទីតាំងប្រារព្ធពិធីបើកការដ្ឋាន ដែលស្ថិតនៅក្នុង​ស្រុក​គៀន​ស្វាយ​ខេត្ត​កណ្តាល និងប្រគុំស្គរ នៅទីតាំងក្រសួងការពារជាតិ និងត្រៀម​ចូលរួម​អបអរ​សាទរ​ការ​សម្តែង​នា​ពេល​រាត្រី ជាមួយសាលារាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរក្នុងនាមជាមន្រី្តការ លោក ឈាង ឆដាភ័ក្រ រួមនិងសិល្បករ សិល្បការិនី ពិត​ជា​មាន​សេចកី្តសាទរ និងសេចកី្តរីករាយយ៉ាងក្រៃលែង ចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ​ដែលនឹងប្រារព្ធឡើងនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ព្រោះថាព្រែក​ជីក​ហ្វូណនតេជោ គឺជាសមិទ្ធិផលថ្មីមួយ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជនកម្ពុជា តាមរយៈ​ការ​ដឹកនាំជញ្ជូន វិស័យកសិកម្ម វិស័យទេសចរ ពាណិជ្ជកម្ម និងហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវទឹក​។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃ​ប្រវតិ្តសាស្រ្ត​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប ដែលទទួលបាននូវសមិទ្ធិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្រី្ត សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ព្រែកជីក «ហ្វូណន តេជោ» បងប្អូន​ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និង​គោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់​ទីវត្ត​អារាម សាលារៀនឱ្យបានក្លៀវក្លា និងអធិកអធមជាទីមោទនៈ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm