អាជ្ញាធរឃុំកោះខ្សាច់ទន្លាជំរុញបង្កើតសហគមកសិកម្មដាំដំណាំទេសចរណ៍តាមបណ្ដោយព្រែកជីកហ្វូណនតេជោ

2024/07/24 08:33:15 pm        488

អាជ្ញាធរ និងបណ្តាពលរដ្ឋ នៅលើឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ក្រោយ​ពីបាន​ដឹង​ថា​ព្រែកជីកហ្វូណនតេជោ នឹងធ្វើជីកឆ្លងកាត់មូលដ្ឋានឃុំរបស់ខ្លួន គឺគេមានការអបអរសាទរ គាំទ្រ​ជំរុញឲ្យព្រែកជីកនេះជីកឲ្យលឿន ខណៈអាជ្ញាធរ និងពលរដ្ឋ បានរួមគ្នា​បង្កើត​សហគមន៍​កសិកម្ម និងកសិទេសចរណ៍ ជំរុញការធ្វើដំណាំនាំចេញ និងទទួលបាន​អត្ថ​ប្រយោជន៍​នានា​ទៀត​ពី​ព្រែក​ជីកណនតេជោ។

បើតាមលោក រឿន សាបុណ្យ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែ​កក្កដានេះ ថ្លែងថា នៅពេលនេះ បណ្តាអាជ្ញាធរមូលដ្ឋាន ក៏ដូច បណ្តាពលរដ្ឋ បាន​សម្តែង​ការ​គាំទ្រ​ពេញ​ទំហឹងថ្ងៃបើកការដ្ឋានផ្លូវការអនុវត្តគម្រោងជីកព្រែកជីកហ្វូណនតេជោ ខណៈការ​ជីក​ព្រែក​ជីក​នេះ នឹងកប៉ាល់ដឹកទំនិញ សេវាកម្ម និងទេសចរជាតិ​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទន្លេ​បាសាក់ និងកាត់តាមកោះខ្សាច់ទន្លានេះ ហើយផ្តល់ប្រយោជន៍​ផ្នែក​ដឹក​ជញ្ជូន​តម្លៃ​ថោក​នាំមក​នូវ​ទេសចរ​ជាតិ​ អន្តរជាតិនានាទៀតអញ្ជើញមកទស្សនា។

តំណាងសហគមន៍កសិកម្ម និងកសិទេសចរណ៍ នៅកោះខ្សាច់ទន្លា ថ្លែងថា នៅពេល​នេះ​ពលរដ្ឋ​ទាំង​អស់​គ្នា​ពិតជាចង់ឲ្យព្រែកជីកហ្វូណនតេជោ បើកដំណើរការជីកឲ្យបានលឿន ដើម្បីផ្តល់​ជា​ផល​ប្រយោជន៍ ប្រើប្រាស់ដឹកនាំកសិផលទៅលើកនៅក្រៅប្រទេសផង ក៏ដូចជាការទេសចរ​ជាតិ​ អន្តរជាតិ​មក​ទស្សនាសហគម មូលដ្ឋានរបស់យើងដែរ។

សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោជីក ឆ្លងកាត់ខេត្តកណ្តាលមានសរុបប្រវែង៥៦ គ.ម ដែល​នឹងចាប់ផ្តើមជីកពង្រីកចេញពីទន្លេមេគង្គត្រង់ចំណុចព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀន​ស្វាយ សំដៅទៅកាន់ទន្លេបាសាក់ ម្តុំព្រែក​ពោធិ៍​មាន​ប្រវែង​២១​គ.ម​ហើយ​បន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដង​ទន្លេ​បាសាក់មានប្រវែង២៩គ.ម ទៅដល់ជីកព្រែកតាហ៊ីងទន្លេបាសាក់ស្រុកកោះធំ រួចបន្ត​ជីក​ទៅ​ដល់​ព្រំប្រទល់ខេត្តតាកែវ មានប្រវែង៦គ.មទៀត៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm