វិស័យឯកជនផ្ដល់ស្រោមដៃវេជ្ជសាស្ត្រជិត៤ម៉ឺនគូ ដល់មន្ទីរពេទ្យកុមារជាតិ

2024/07/24 09:01:16 pm        465

គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនមេនេចមេន វេនឈ័រ អេស៊ា (MVA) បាននាំ​យក​ស្រោមដៃ​វេជ្ជសាស្ត្រចំនួន ៣៩,០០០ គូ បន្ថែមទៀត ជូនដល់មន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២៣ ខែ​កក្កដា ២០២៤ ខណៈមន្ទីរពេទ្យនេះទទួលបានការទុកចិត្តពីសំណាក់ឪពុកម្តាយ និង​អាណា​ព្យាបាលកុមារ និងកូនៗមកពិនិត្យ និងសម្រាកព្យាបាលកាន់តែច្រើនឡើង។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ នៅក្រោយចប់ពិធីទទួល និង​ប្រគល់​ស្រោមដៃវេជ្ជសាស្ត្រនេះដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន MVA ដែលតែងឧបត្ថម្ភគាំទ្រ និងផ្តល់​ជា​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​មក​កាន់​មន្ទីរ​ពេទ្យកុមារជាតិកន្លងមក។ លោកនាយកបន្តថា ការចូលរួមពីវិស័យឯកជន គឺបានជួយ​អភិវឌ្ឍ​ផ្នែកវិស័យសុខាភិបាលរបស់កម្ពុជាឲ្យកាន់តែទំនើប និងកាន់តែមានប្រសិទ្ធភាព ដែល​ស្រប​និង​គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្ត​ទុកជាខ្លាំង​ក្នុង​ការ​ផ្តល់​នូវ​ថវិកា​ក្នុង​ដំណើរការឧបករណ៍ និងបំពាក់នូវសម្ភារៈបរិក្ខារបន្ថែមដល់ទីតាំងមន្ទីរពេទ្យ។

លោក សាឡា អេអ៊ីសា ប្រធានក្រុមហ៊ុន Management Venture Asia ដែលបាន​នាំ​យក​ស្រោម​ដៃ​វេជ្ជ​សាស្ត្រចំនួន ៣៩,០០០គូ ទៅប្រគល់ជូនដល់មន្តីរពេទ្យបានបញ្ជាក់ថា លោកនឹងបន្ត​ចូល​រួម​គាំ​ពារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ការព្យាបាល និងលើកកម្ពស់​ការ​ថែទាំ​សុខភាពដល់កុមារនៅកម្ពុជាថែមទៀតផង។

សូមជម្រាបថា មន្ទីរពេទ្យកុមារជាតិដែលជាមន្ទីរពេទ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា មាន​ឯកទេស​សំខាន់ៗទទួលព្យា បាលកុមារជាអ្នកជំងឺធ្ងន់ៗ មកពីបណ្តា​ស្ថាប័ន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ម្យ៉ាងទៀត​មន្ទីរពេទ្យកុមារជាតិនេះមានឯកទេសក្នុងការ​បណ្តុះបណ្តា​ល​ដល់​ក្រុម​គ្រូពេទ្យផ្នែកជំងឺកុមារមកពីតាមបណ្តាមហាវិទ្យាល័យឬមន្ទីរពេទ្យនានាផងដែរ ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm