អាជ្ញាធរមូលដ្ឋានចុះពិនិត្យការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោតាមវត្តអារាម

2024/07/24 09:26:47 pm        539

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ អាជ្ញាធរសង្កាត់វាលវង់ ក្នុងរាជធានីភ្នំពេញ បានចុះ​ពិនិត្យ​ការ​រៀបចំ​អបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោតាមវត្តអារាម ខណៈពិធីបើ​ក​ការដ្ឋាន​កាន់​តែ​ខិតជិតមកដល់។

ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១២ថ្ងៃទៀតប៉ុណ្ណោះ តាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសបានបន្តចុះ និងណែនាំទៅអាជ្ញាធរឃុំ-សង្កាត់​របស់​ខ្លួន ដើម្បីសហការ និងរៀបចំការអបអរសាទរ​ថ្ងៃបើកការដ្ឋាន​គម្រោង​ព្រែកជីកហ្វូណន​តេជោ​ទៅ​តា​មគ្រប់រូបភាពជាមន្រ្តីរាជការ និងប្រជាពលរដ្ឋ។

លោក សេង ជី ចៅសង្កាត់វាលវង់ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹង​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា តបតាមសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល និងការ​ណែនាំ​របស់​​រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលសង្កាត់បានរៀបចំផែនការ និងសកម្មភាពរួចរាល់។ ក្នុង​នោះ​នៅទីវត្តអារាមដែលជាទីកន្លែងមានពុទ្ធបរិស័ទ តាជី និងយាយ​ជី​គោរព​ប្រតិបត្តិ​ជា​រៀង​រាល់​ថ្ងៃ គឺគណៈកម្មការវត្តបានត្រៀមទាំងស្គរ និងគង ដើម្បីវាយបន្លឺ​ជា​សំឡេង​អបអរ​សាទរ​ចំថ្ងៃ​បើក​ការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។

ជាមួយគ្នា ព្រះអង្គ ម៉ៅ នីម ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅ​អធិការវត្ត​ព្រះពុ​ទ្ធ​មាន​បុណ្យ មានសង្ឃដីកាថា ការចូលរួមអបអរសាទរក្នុងវិស័យសាសនា ពិតជាមានសារៈសំខាន់ ដោយ​សារពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ពោលប្រទេស​ជាតិ​ថ្កុំថ្កើន​នោះ​សាសនា​មាន​ការ​រីក​ចម្រើន និងប្រជាពុទ្ធបរិស័ទចូលរួមគោរពកាន់តែច្រើនផងដែរ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោង​នេះ​ត្រូវ​បានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោង​នេះ​ក្លាយ​ជា​ផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវ​ទឹក​រវាង​ទន្លេ​ទៅ​កាន់​សមុទ្រ​កម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប​ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm