លោក Biden នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិលើកដំបូង ចាប់តាំងពីការដកខ្លួនមិនប្រជែងតំណែងប្រធានាធិបតី

2024/07/24 10:38:47 pm        42

ប្រធានាធិបតីអាមេរិក លោក Joe Biden បានវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញហើយ កាលពីថ្ងៃអង្គារ (ទី២៣ ខែកក្កដា) ចាប់តាំងពីដកខ្លួនចេញពីការប្រកួតប្រជែងកៅអីសេតវិមាន ហើយលោកបានប្រកាសពីគម្រោងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ នៅថ្ងៃពុធ (ទី២៤ ខែកក្កដា) នេះ ដើម្បីពន្យល់ពីការសម្រេចចិត្តរបស់លោក និងបង្ហាញពីផែនការ សម្រាប់រយៈពេល ៦ខែចុងក្រោយរបស់លោក ក្នុងការកាន់តំណែង។ 

បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅឯគេហដ្ឋានវិស្សមកាលរបស់លោក ក្នុងរដ្ឋ Delaware លោក Biden បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង គិតចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ដោយមើលទៅមានសុខភាពល្អជាងមុន។ នៅពេលលោកវិលមកវិញ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកមានអារម្មណ៍ល្អជាធម្មតា ហើយបានចែករំលែកនៅលើបណ្ដាញសង្គម ដោយបានលើកឡើងថា សុន្ទរកថារបស់លោក នឹងគ្របដណ្ដប់តែលើ «អ្វីដែលនៅខាងមុខ» និងការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់អាណត្តិរបស់លោកដោយរឹងមាំ។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ពីចេតនារបស់លោក ក្នុងការធ្វើយុទ្ធនាការ សម្រាប់អនុប្រធានាធិបតី លោកស្រី Kamala Harris និងដើម្បីបន្តអាទិភាពសំខាន់ៗ ទាំងក្នុងស្រុក និងក្រៅស្រុក។ វេជ្ជបណ្ឌិតលោក Kevin O'Connor បានបញ្ជាក់ពីការជាសះស្បើយរបស់ Biden ពីជំងឺកូវីដ-១៩ ដោយនិយាយថា លោកមិនមានអាការគ្រុនក្តៅ និងបន្តមានអាការធម្មតា។

លើសពីនេះទៀត ខណៈពេលដែលលោក Biden បានលុបចោលផែនការធ្វើដំណើររបស់លោក សម្រាប់សប្តាហ៍នេះ លោកនឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី២៥ ខែកក្កដា ហើយទៅវិមានសម្រាកលំហែ Camp David នាថ្ងៃទី២៦ ខែកក្កដា។ ការធ្វើដំណើរដែលបានពន្យារពេលទៅទីក្រុង Austin រដ្ឋ Texas ត្រូវបានកំណត់ឡើងវិញនៅថ្ងៃទី២៩ ខែកក្កដា ជាកន្លែងដែលលោកនឹងចូលរួមក្នុងពិធីមួយ ដែលធ្វើឡើង ដើម្បីរំលឹកខួបលើកទី៦០ នៃច្បាប់សិទ្ធិស៊ីវិល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm