រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ទីផ្សារចិនស្វាគមន៍ក្រុមហ៊ុនអាមេរិក ហើយការរឹតត្បិតរបស់រដ្ឋាភិបាលអាមេរិកប៉ះពាល់ការវិនិយោគ

2024/07/24 10:54:34 pm        42

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao កាលពីថ្ងៃអង្គារ (ទី២៣ ខែកក្កដា) បាននិយាយថា ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកទីផ្សាររបស់ខ្លួនបន្ថែមទៀត ប៉ុន្តែបានប្រាប់ថា ការរឹតបន្តឹងការវិនិយោគរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលផ្តោតលើប្រទេសចិន នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគ និងប្រតិបត្តិការរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសចិន។

លោក Wang បានធ្វើសេចក្តីថ្លែងការណ៍នៅពេលជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយ លោក Raj Subramaniam ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) នៅទីក្រុងប៉េកាំង។

លោក Wang បាននិយាយថា សម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) បានធ្វើការរៀបចំប្រព័ន្ធ ស្ដីពីការកែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជំរុញទំនើបភាវូបនីយកម្មរបស់ចិន ដោយកត់សម្គាល់ថា សេដ្ឋកិច្ចទីផ្សារសង្គមនិយមស្តង់ដារខ្ពស់ គឺជាការធានាដ៏សំខាន់មួយ សម្រាប់ទំនើបកម្មរបស់ចិន។

គួរបញ្ជាក់ថា ប្រទេសចិនបានប្តេជ្ញាចិត្ត ចំពោះគោលនយោបាយជាតិជាមូលដ្ឋានរបស់ខ្លួន ក្នុងការបើកចំហទៅកាន់ពិភពខាងក្រៅ នឹងអភិវឌ្ឍប្រព័ន្ធថ្មី សម្រាប់សេដ្ឋកិច្ចបើកចំហដែលមានស្តង់ដារខ្ពស់ កាត់បន្ថយបញ្ជីអវិជ្ជមាន សម្រាប់ការវិនិយោគបរទេស និងលើកកម្ពស់បរិយាកាសអាជីវកម្ម។ 

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់បន្ថែមថា ប្រទេសរបស់លោកស្វាគមន៍ក្រុមហ៊ុនអាមេរិក និងអ្នកមកពីប្រទេសផ្សេងៗ ដើម្បីស្វែងរកទីផ្សារចិនបន្ថែមទៀត និងចែករំលែកឱកាសអភិវឌ្ឍន៍៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        30
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm