កម្ពុជាកំពុងដោះស្រាយរួមគ្នារវាងរដ្ឋនិងឯកជនលើវិស័យទឹកស្អាត ដើម្បីជំរុញឧស្សាហូបនីយកម្មនៅកម្ពុជា

2024/07/24 11:11:16 pm        142

ភ្នំពេញ ៖ វេទិកាទឹកស្អាត គឺជាគន្លឹះនៃការដោះស្រាយរួមគ្នា រវាងស្ថាប័នរដ្ឋ ប្រតិបត្តិករទឹកស្អាត ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់រុញ ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ស្របពេលវិស័យនេះបានកំពុងរុញនូវឧស្សាហូបនីយកម្មនៅកម្ពុជា និងជាកត្តាគន្លឹះនៃការទាក់ទាញ អ្នកវិនិយោគផងដែរ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាទឹកស្អាត នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ជុំវិញវិស័យទឹកស្អាតនេះ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្រ្ត ដើម្បីកំណើន សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងបានកំណត់វិស័យគន្លឹះចំនួនមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដែលក្នុងនោះទឹកត្រូវបានរំកិលជាអាទិភាពទី ៣។ សម្រាប់បញ្ហានេះមានន័យថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាយុទ្ធសាស្រ្តធំមួយ ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់ក្នុងបច្ចុប្បន្ន និងទិសដៅឆ្នាំ ២០៣០។

ឯកឧត្តម បន្តថា ទាក់ទិនវិស័យនេះ កន្លងមកក្រសួងបានកំណត់ជាទិសដៅផងដែរថា គឺការផ្តល់សេវាទឹកស្អាតត្រូវតែ ប្រកប ដោយគុណភាព សុវត្ថិភាព និរន្តរភាព និងមានថ្លៃសមរម្យ។ ព្រោះបញ្ហាទឹកស្អាតនេះ មិនត្រឹមតែការប្រើប្រាស់ប្រចាំថ្ងៃ និងសេវា សុខភាពសាធារណៈប៉ុណ្ណោះទេ វាក៏ជាកត្តាគន្លឹះមួយ នៃការទាក់ទាញការវិនិយោគពីវិស័យឯកជនទាំងជាតិនិងអន្តរជាតិ សម្រាប់ បង្កើតគុណភាពផលិតកម្ម និងអាជីវកម្មនៅកម្ពុជាផងដែរ ព្រោះថា, នៅពេលគេធ្វើវិនិយោគនៅតំបន់ណាមួយ គឺគេតែងតែសួរវិស័យ អាទិភាពទាំងនេះ ដូច្នេះវិស័យទឹកស្អាតបានកំពុងរុញនូវឧស្សាហូបនីយកម្មនៅកម្ពុជា ។ ជាក់ស្តែងទាក់ទិនការវិនិយោគលើអ្វីមួយ គេ ត្រូវគិតពីគុណភាព ដែលជាវត្ថុធាតុសម្រាប់ការផ្គត់ផ្គង់ក្នុងខ្សែច្រវាក់ផលិតកម្ម។

ជុំវិញវិស័យទឹកស្អាតនេះ, ឯកឧត្តម តន់ សុខជា អគ្គនាយកនៃនាយកដ្ឋានទឹកស្អាត លើកឡើងឲ្យដឹងថា មកដល់បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេស មានប្រតិបត្តិការចំនួន ៤៣២ ក្នុងនោះរដ្ឋាកទឹកសាធារណៈមានចំនួន ១១ ដោយ ក្រសួងបានផ្តល់អាជ្ញាប័ណ្ណសរុបទាំងអស់មានជាង ១ ម៉ឺនភូមិ ត្រូវប្រមាណ ៧០ ភាគរយនៃភូមិទូទាំងប្រទេស ក្នុងនោះប្រតិបត្តិករ ដែលគ្រប់គ្រងច្រើនជាងគេគឺវិស័យឯកជន មានជាង ៨ ពាន់ភូមិ ដែលបញ្ហានេះបានផ្តល់លំហរច្រើនណាស់ជូនទៅវិស័យឯកជន មានប្រមាណ ជាង ៧ ពាន់ភូមិប៉ុណ្ណោះ ត្រូវជាង ៦៩ ភាគរយ នៃភូមិសរុបទាំងអស់ ដែលមានបណ្តាញទឹកស្អាត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm