មនុស្សស្លាប់៥៧នាក់នៅខេត្ដសៀមរាប ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៦ខែឆ្នាំ២០២៤

2024/07/24 11:23:46 pm        455

សៀមរាប៖ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខេត្តសៀមរាប ចំនួន៧៥លើក បណ្ដាលឱ្យមានអ្នករងគ្រោះជនជាតិខ្មែរនិងបរទេសចំនួន១៦៨នាក់ ក្នុងនោះមនុស្សស្លាប់ចំនួន៥៧នាក់ និងអ្នករបួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាលចំនួន៧១នាក់ ខណៈខូចខាតយានយន្តសរុប ១៣៥គ្រឿង។

លោក ពិន ប្រាកដ អភិបាលរង និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ខេត្តខេត្ដសៀមរាប មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកខេត្ដ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្ដសៀមរាប នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤។

លោកមានប្រសាសន៍បន្ដថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចសង្គម ការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់​ក្រុមគ្រួសារ កំលាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ​ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។លោកបន្ដថា សកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បី​ពញ្ញាក់​ស្មារតី​អ្នក​ប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវ​យកចិត្ត​ទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបាន​ខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប​ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួម​លុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍​តាមដងផ្លូវសាធារណៈ និងជំរុញការ​អនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោកបន្ថែមថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអំពាវនាវ​ទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្ត គ្រប់ប្រភេទ​នៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ដោយបានអោយកំលាំងចុះធ្វើការណែនាំ​ផ្សព្វផ្សាយ​អប់រំ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅ​តាមដង​ផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូន​ដល់សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បាន​ប្រើប្រាស់​សម្ភារៈចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអស់ចំនួនផងដែរ។

លោកបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្រ្តទឹកដីខេត្ត​សៀមរាប ​បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើ៧៨% បណ្តាលអោយមនុស្សស្លាប់ ចំនួន៥៧នាក់ ​កើនឡើង២៤នាក់ ស្មើ៧២%។របួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាល ចំនួន៧១នាក់ ​កើនឡើង៤៣នាក់ ស្មើ១៥៣%។ និងអ្នករងគ្រោះ មានចំនួន១៦២នាក់ បរទេស៦នាក់ ខណៈដែលខូចខាតយានយន្តសរុប១៣៥គ្រឿង ធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm