ក្រុមបសុពេទ្យនៃមន្ទីរកសិកម្ម ចុះចាក់វ៉ាក់សាំងសត្វគោ ក្របី បានចំនួន១៧៣១៥ក្បាល នៅខេត្តស្ទឹងត្រែង

2024/07/24 11:38:44 pm        491

ស្ទឹងត្រែង៖ យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ យុទ្ធនាការចាក់វ៉ាក់សាំង សត្វគោ ក្របី ការពារជំងឺឆ្លង នាពេលកន្លងមក បានចំនួន១៧៣១៥ក្បាល ។

លោកប្រធានមន្ទីរបញ្ជាក់ថា ជាការពិតណាស់យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ.ក្របីនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ដែលរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការ​ជាមួយរដ្ឋបាលស្រុកសេសាន ​នាពេលនេះ ​ពិតជាមានសារៈសំខាន់ណាស់ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាលនៃជំងឺឆ្លងសត្វគោ ក្របី និ​ង​កាត់​បន្ថយអត្រាសត្វស្លាប់ និង​ហានិភ័យ​ពី​ការបរិភោគសាច់សត្វជាដើម ។ ទន្ទឹមនោះ ​នៅក្នុងរដូវវស្សានេះ ជំងឺដែលតែងតែជួបប្រទះជាញឹកញាប់ទៅលើគោ ក្របី មានដូចជា ជំងឺសារទឹកអុតក្តាម​ និងដុំពក ជាដើម ។ល។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា សត្វគោ​នៅទូទាំង​ខេត្តមមានចំនួន ៣៦,៦៥៧ក្បាល នៅស្រុកសេសានមានចំនួន ៧,៣៣០ក្បាល ។ រីឯសត្វក្របីនៅទូទាំងខេត្ត មានចំនួន ១៥,៩៩៦ក្បាល ស្រុកសេសានមានចំនួន ២,៧៩០ក្បាល ។ ចំណែកសត្វគោ/ក្របី ដែលបានវ៉ាក់សាំងការពារជំងឺសារទឹក មានសត្វគោចំនួន១,១០១២ក្បាល ។ រីឯសត្វក្របីចំនួន ៥,៣៦៧ក្បាល ។ ដោយឡែកសត្វគោ/ក្របី ដែលបានចាក់វ៉ាក់សាំងការពារ​ជំងឺអុតក្តាម ក្នុងនោះសត្វគោមានចំនួន ៥៧ក្បាល រីឯក្របីចំនួន៤២៩ក្បាល ។ ចំណែកសត្វគោដែលបានចាក់ថ្នាំព្យាបាលមានចំនួន ២៣០ក្បាល ក្របី៧៨ក្បាល ។ សត្វគោស្លាប់ដោយសារជំងឺ០២ក្បាល និងក្របី០២ក្បាល ។ ដោយឡែកសត្វគោ​បង្កាត់តាម​បច្ចេកទេស​សិប្បនិម្មិត​មានចំនួន ៧៦ក្បាលផងដែរ ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm