រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋ ត្រូវចេះរៀបចំតុបតែងផ្ទះ ឱ្យបានស្អាតគ្មានសំរាម

2024/07/24 11:58:23 pm        361

ពោធិ៍សាត់៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាននៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ដែលបានប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលប្រកាន់ខ្ជាប់នូវសសរស្តម្ភបី គឺភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយនឹងភាពស្អាត ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់មន្រ្តីក្រសួងបរិស្ថាន និងប្រជាពលរដ្ឋ ត្រូវចេះ រៀបចំតុបតែងផ្ទះឱ្យបានស្អាតគ្មានសំរាម នោះយើងនិងទទួលបាននូវសុភមង្គលក្នុងគ្រួសារ និងទទួលបានការកោតសរសើរពីអ្នកជិតខាង មានទាំងភ្ញៀវមកលេង និងបានពរជ័រពីទេវតាទៀត។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ទម្លាប់ស្អាត បានមកពីការអនុវត្តស្អាត ដែលកើតចេញពីចិត្តស្អាតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ឯកឧត្តមបានលើកឡើងដែរថា ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ មុនការអនុវត្តច្បាប់១០០% គឺជាយុទ្ធសាស្រ្ត ការពារប្រសើរជាងព្យាបាល ស្របតាមពាក្យចាស់លោកទូន្មាន គឺបណ្តុះគំនិតពន្លបៃតង ជំរុញការដាំដើមឈើឱ្យបានច្រើន ដើម្បីសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា នៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០%។

លោក អេង រស្មី ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរខេត្តគ្រប់គ្រងតំបន់ការពារធម្មជាតិមានចំនួន០៦លើផ្ទៃដីព្រៃទំហំ៧០៨,៦០៧.០៦ហិកតា ក្នុងនោះរួម មាន៖ តំបន់ប្រើប្រាស់ច្រើនយ៉ាង ៥១,៨៣១.៩៦ហិកតា  តំបន់ការពារទេសភាពបាកាន២៣,៤៣៣.០៩ហិកតាដែនជម្រកសត្វព្រៃភ្នំសំកុស២៨៦,១១៧.៩៧ ហិកតា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ៧៩,៣៤០.៤៨ហិកតា ឧទ្យានជាតិជួរភ្នំក្រវ៉ាញ២៦៧,៣៧៧.៥៦ហិកតា តំបន់អភិរក្សប្រភពដើមធនធានសេនេទិចរុក្ខជាតិក្រវាញ ៥០៦ហិកតា និងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន១២។

ជាមួយគ្នានេះ មន្ទីរបរិស្ថានបានយកចិត្តទុកដាក់លើកិច្ចសហការជាមួយ មន្ទីរអប់រំអប់រំ យុវជន និងកីឡា ក្នុងការផ្សព្វផ្សាយនិងអប់រំបរិស្ថាន ទៅតាមសាលាគ្រប់កម្រិត លើយុទ្ធនាការក្រោមប្រធានបទ“ថ្ងៃនេះយើងមិនប្រើថង់ប្លាស្ទិកទេ” និង ការគ្រប់គ្រងសំណល់ ជីវៈសុវត្ថិភាព ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និង ការអភិវឌ្ឍដោយចីរភាព បន្ថែមទៀត៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm