ដៃគូដ៏សំខាន់របស់លោក Netanyahu និយាយថា លោក Trump ល្អបំផុតសម្រាប់អ៊ីស្រាអែល

2024/07/25 01:15:38 am        42



សមាជិកគណៈរដ្ឋមន្ត្រីស្តាំជ្រុលនិយមរបស់ប្រទេសអ៊ីស្រាអែល លោក Itamar Ben Gvir បានគាំទ្រឲ្យលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិក ដោយជឿថា ការវិលត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញរបស់អតីតមេដឹកនាំរូបនេះ នឹងជំរុញដល់ការប្រយុទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ។

លោក Ben Gvir ប្រធានគណបក្សជាតិនិយម គឺគណបក្សអំណាចជនជាតិជ្វីហ្វ ដែលមានសារៈសំខាន់ចំពោះរដ្ឋាភិបាលចម្រុះរបស់លោក Benjamin Netanyahu បានរិះគន់កិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលលោកជឿថា អាចបំផ្លាញកិច្ចប្រឹងប្រែង ដើម្បីឲ្យចំណាប់ថ្នូរអ៊ីស្រាអែលត្រូវបានដោះលែង។ ជាមួយគ្នានេះ លោកក៏បានគំរាមដើរចេញពីរដ្ឋាភិបាលផងដែរ ជុំវិញបទឈប់បាញ់ដែលមិនផ្ដល់ប្រយោជន៍។

ការអត្ថាធិប្បាយរបស់លោក Ben Gvir កើតមានឡើងមុនមានសុន្ទរកថារបស់លោក Netanyahu ទៅកាន់សភាសហរដ្ឋអាមេរិក និងកិច្ចប្រជុំជាមួយមេដឹកនាំសហរដ្ឋអាមេរិក។ ខណៈពេលដែលលោក Netanyahu នៅតែមានអព្យាក្រឹតភាព លោក Ben Gvir បានរិះគន់ប្រធានាធិបតីបច្ចុប្បន្ន លោក Joe Biden ចំពោះការមិនមានការគាំទ្រគ្រប់គ្រាន់ប្រឆាំងនឹងក្រុមហាម៉ាស ដោយនិយាយថា «ជាមួយលោក Trump វានឹងកាន់តែច្បាស់ថា សត្រូវត្រូវតែរងបរាជ័យ»។

ជាមួយគ្នានេះ លោក Ben Gvir ក៏បានរិះគន់ការឆ្លើយតបយ៉ាងស្រាលរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ ដែលលោកបានហៅថា មាន «ភាពកម្សោយ»។ ហើយលោកបានសរសើរពីគោលនយោបាយមិនចុះញ៉មរបស់លោក Trump ប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានលើកឡើងពីឥរិយាបថរបស់អ៊ីស្រាអែលចំពោះសហរដ្ឋអាមេរិក ត្រូវកែប្រែ ជាការផ្លាស់ប្តូរដែលលោកជឿថា នឹងកើតឡើងតែជាមួយលោក Trump ប៉ុណ្ណោះ។

លោក Ben Gvir បានព្រមានថា លោកនឹងលាលែងពីរដ្ឋាភិបាលរបស់លោក Netanyahu ប្រសិនបើបទឈប់បាញ់ត្រូវបានកើតឡើងដោយលោកមិនគាំទ្រ ដោយពេញចិត្តការបង្កើនសម្ពាធលើក្រុមហាម៉ាស និងការមានសង្រ្គាមពេញលេញដែលអាចកើតមានជាមួយក្រុមហេសបូឡាហ៍ ដោយនិយាយថា «កាន់តែឆាប់កាន់តែល្អ» ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ ក៏លោកបានអះអាងពីការកើនឡើងនូវការគាំទ្រ ក្នុងប្រទេសអ៊ីស្រាអែល ដោយនិយាយថា៖ «ជនជាតិអ៊ីស្រាអែលភាគច្រើន បានទទួលស្គាល់ថា ការយល់ឃើញរបស់ខ្ញុំ គឺពិតជាត្រឹមត្រូវ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        9
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm