អាស៊ានមានបំណងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី នៅឡាវ

2024/07/25 02:36:07 am        59

រដ្ឋមន្ត្រីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានជួបជុំប្រជុំគ្នា នៅក្នុងប្រទេសឡាវ នាថ្ងៃពុធ (ទី២៤ ខែកក្កដា) ដើម្បីស្វែងរកដំណោះស្រាយ ចំពោះវិបត្តិមីយ៉ាន់ម៉ាដែលកំពុងបន្តមាន និងភាពតានតឹង នៅសមុទ្រចិនខាងត្បូង។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅមុនកិច្ចប្រជុំកំពូលពិភពលោកសំខាន់ៗ នាថ្ងៃទី២៧ ខែកក្កដា ដែលនឹងចូលរួមដោយមន្ត្រីការទូតជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន ចិន រុស្ស៊ី និងប្រទេសផ្សេងជាច្រើនទៀត។

រដ្ឋមន្ត្រីទាំងអស់ នឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលជាប់គាំង ក្នុងការដោះស្រាយសង្គ្រាមស៊ីវិល នៅសហភាពមីយ៉ាន់ម៉ា ដែលបានធ្វើឲ្យប្រជាជនចំនួន ២,៦លាននាក់ត្រូវភៀសខ្លួន។ ប្រទេសសមាជិកធំៗរបស់អាស៊ាន ក្នុងនោះរួមទាំងថៃ និងឥណ្ឌូនេស៊ីផងដែរ មានការខកចិត្ត ចំពោះការខ្វះការប្តេជ្ញាចិត្តរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងការសន្ទនា។

ប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន កំពុងធ្វើការ ជុំវិញកិច្ចខិតខំប្រឹងប្រែងសន្តិភាព ទោះបីជាការរីកចម្រើនមានភាពយឺតយ៉ាវក៏ដោយ។ ចំណែករដ្ឋមន្ត្រីឥណ្ឌូនេស៊ី លោក Sidharto Suryodipuro បានកត់សម្គាល់ថា៖ «កិច្ចខិតខំប្រឹងប្រែងការទូត មិនអាចបញ្ចប់ទៅបាន ក្នុងរយៈពេលតែមួយយប់នោះទេ»។

ដោយឡែកបញ្ហានៅសមុទ្រចិនខាងត្បូង អាស៊ានមានបំណងបញ្ចប់ក្រមប្រតិបត្តិដែលបានពិភាក្សាជាយូរមកហើយជាមួយប្រទេសចិន។ ភាពតានតឹង នៅក្នុងដែនទឹកនេះ បានកើនឡើង ដោយសារតែការប្រឈមមុខដាក់គ្នា រវាងទីក្រុងប៉េកាំង និងហ្វីលីពីនដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ហ្វីលីពីននឹងស្នើឲ្យមានវេទិកាឆ្មាំល្បាតឆ្នេរអាស៊ាន ដើម្បីលើកកម្ពស់ការសន្ទនា និងការអនុវត្តច្បាប់ ជាផែនការមួយដែលទំនងធ្វើឲ្យចិនមិនពេញចិត្ត៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm