IOM វាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលខិតខំដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

2024/07/25 04:24:15 pm        129

លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក្នុង​ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ ។

ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ជាការឆ្លើយតប លោកស្រី Kristin ក៏បាន ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចសហការយ៉ាងយូរលង់មកនេះ និ​ង​ការរ​ក្សានាមជាជ័យលាភីក្នុងការអនុវត្ត ។

ក្នុង​ឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះប្រធាន និងអង្គការ IOM ដែល​បានរួមចំណែកយ៉ាងសំខាន់ដល់ កិច្ចសហប្រតិបត្តិការដ៏ល្អ ព្រម​ទាំង​ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជា​បន្ត​បន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរ ប្រវេសន៍ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ IOM ដែល​ជួយ​ជ្រោម​ជ្រែង​ឱ្យ​កម្ពុជា​ទទួល​បាន​ជ័យលាភីទី៦ ក្នុងការអនុវត្តកតិកាសញ្ញា ពិភពលោក​សម្រាប់​ទេសន្តរ​ប្រវេសន៍​ដោយ​សុវត្ថិភាព​រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការ​បន្ត​គាំទ្រ​ឱ្យ​មាន​កិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជា ធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់​ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុម ប្រទេស​ជ័យ​លាភី​ក្នុង​តំបន់​ថែម​ទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបទៅប្រធានបេសកកម្ម នៃអង្គការ IOM ប្រចាំ​កម្ពុជា​ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ពន្លឿននូវការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងស​មត្ថភាព​ថ្នាក់​ក្រោម​ជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹង​ភាព​ធន់​នឹង​បម្រែប​ម្រួលអាកាសធាតុ ។

ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Kristin Parco បាន​អបអរ​សាទរ​ចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់លើលទ្ធផល ប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិ​បេសកកម្ម​របស់លោកស្រី និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការដ៏ស្អិតល្មួតនេះ នឹងបន្តទៅ​មុខ​ទៀត ជាមួយនឹងប្រធានអាណត្តិថ្មីរបស់អង្គការ IOM ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm