កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីតយុទ្ធជន ប្តេជ្ញាគាំទ្រ និងចូលរួម​អបអរសាទរ​ថ្ងៃ​បើកការដ្ឋាន​ជីកព្រែកហ្វូណនតេជោ

2024/07/25 05:04:42 pm        165

កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីតយុទ្ធជន បានប្តេជ្ញាគាំទ្រ និង​អបអរ​សាទរ​ជាមួយ​រាជ​រដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណនតេជោ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការ​បញ្ជៀស​ទឹក​ជំនន់​ផង​ដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីត​យុទ្ធជន​ បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០២៤​ខាង​មុខ​នេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះពួក​គាត់​យល់​ឃើញ​ថា គម្រោងមួយនេះ នឹងផ្ដល់ប្រយោជន៍ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជា​ច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។ ព្រែកជីកនេះ នឹងផ្ដល់ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​រស់​នៅជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូ​ច​ជា​ការ​ធ្វើ​ស្រែ១​ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាត​ឱ្យ​ប្រជា​នេសាទ អាចនេសាទបាន។ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែល​ធ្លាប់​តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និង​បង្ហូរ​ទឹក​ចេញ​មកវិញនៅរដូវប្រាំង។

សន្ធឹកនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់ប្រជាពលរដ្ឋ កងកម្លាំង សិស្ស និសិត្ស មន្ត្រី​រាជការ ព្រះសង្ឃនៅទូទាំងប្រទេស បានកើនឡើងច្រើនលើសលប់ពិបាកនឹងគណនា ។ សន្ធឹក​នៃ​ការគាំទ្រនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចាត់ទុកថាជាចលនាជាតិនិយមមួយដ៏មានតម្លៃ និងសំខាន់បំផុត ។ សម្ដេច​ធិបតី​នាយករដ្ឋ​មន្ត្រី​ក​ម្ពុជា បានអរគុណដែលពលរដ្ឋដែលបានគាំទ្រគម្រោងជាប្រវត្តិសាស្រ្តមួយនេះ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm