រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

2024/07/25 05:18:53 pm        191

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំ​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី២ នីតិកាលទី៧ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិភាក្សានិងអនុម័ត សេចក្តី​ព្រាង​ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា​ស្តីពី​ឯកភាវូបនីយកម្ម​នៃវិធានមួយចំនួន​ពាក់​ព័ន្ធ​នឹង​ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ រាជរដ្ឋាភិបាល​បាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង ​ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃ​វិធានមួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ត្រូវបានចុះហត្ថលេ ខា​កាល​ពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាស​សន្និសីទ​អន្តរជាតិ​ស្តីពីច្បា​ប់ដឹកជញ្ជួនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ១៩៩៩ និង​បាន​ចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដាឆ្នាំ២០២៣ រដ្ឋ​ភាគី​បាន​ផ្តល់​សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេសហើយ។

ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ព្រះរាជាណា​ចក្រ​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូចជា បង្ហាញពីសុច្ឆន្ទៈ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​របស់​កម្ពុជា​ជាមួយ​អង្គការ​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បី​លើក​កម្ពស់​កេរ្ដិ៍​ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និង​បើក​ឱកាស​កាន់​តែច្រើន​សម្រាប់​កម្ពុជា​ក្នុង​ការ​ចូល​រួម​ដោយ​ផ្ទាល់​ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានា​ជំរុញ​ទាក់​ទាញ​វិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រម​ទំាង​ការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន និងផ្តល់ទំ​នុ​ក​ចិត្ត​កាន់​តែ​ខ្ពស់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាដើម។

សម័យប្រជុំរដ្ឋសភា បានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ មានសារៈសំខាន់នេះ មួយ​មាត្រា​ម្តងៗ និងបានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ទំាងមូល។

ក្រោយពី​អនុម័តសេចក្តីព្រាងច្បាប់ខាងលើ ចប់សព្វគ្រប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ប្រកាស​បិទ​សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាល​ទី៧ ដែលបានដំណើរការតំាងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រហូតមក​ដល់​ពេ​ល​នេះ​មាន​រយៈ​លើ​ស​បីខែ។ តាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា បានចែងអំ​ពី​សម័យ​ប្រជុំ​នីមួយៗ​មាន​ថិរ​វេលា​យ៉ាងតិចបីខែ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានបង្ហាញជូនអង្គសភា អំពីលទ្ធផលសំខាន់ៗ ដែល​រដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលជាង៣ខែមកនេះ ជាពិសេស​ការ​បំពេញ​មុខងារ​សំខាន់ៗ​របស់​រដ្ឋសភា ដូចជាការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពតំណាងពលរដ្ឋ និង​ការងារ​ការ​ទូត​សភាជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសមាជិក​សមាជិកា​ដ៏​ឧត្តុង្គឧត្តមរដ្ឋសភា ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មនាពេលកន្លងមក។ សម្តេច​ប្រធានរដ្ឋសភា បានលើកទឹកចិត្តជូនដល់សមាជិកសមាជិកាទំាងអស់បន្តអនុវត្តភារកិច្ច បំពេញ​ឱ្យ​បានសម្រេចជាលទ្ធផលបន្តបន្ទាប់លើមុខងារសំខាន់ៗរបស់តំណាងរាស្រ្ត ឱ្យបាន​សកម្ម និងជាប់ជាប្រចាំដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm