អ្នកនយោបាយ៖ ការចោទប្រកាន់រឿងកិច្ចសហប្រតិបត្តិការ CLV ជាការបំប៉ោងព័ត៌មានមិនពិត​របស់ក្រុមប្រឆាំង

2024/07/25 06:21:56 pm        364

អ្នកនយោបាយ បានចាត់ទុកការចោទប្រកាន់ទាក់ទងនឹងការកាត់ដីប្រទេសកម្ពុជាឱ្យទៅ​វៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ជាការបំប៉ោង​ព័ត៌មាន​មិនពិត​របស់ក្រុមប្រឆាំងតែប៉ុណ្ណោះ។

រយៈពេល២ថ្ងៃកន្លងមកនេះ សង្កេតឃើញថាក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​ចេញ​ប្រតិកម្មយ៉ាងផុសផុលទៅលើក្រុមដែលបានចោទថា កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ត្រូវបានកាត់ដីប្រទេសកម្ពុជាឱ្យទៅប្រទេសវៀតណាមក្នុងខេត្តចំនួន៤ រួមមាន មណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង និងក្រចេះ។ ទាក់ទងបញ្ហានេះ លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណងពលរដ្ឋ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាម​អ្នក​នយោបាយមួយរូបបានបង្ហាញការមិនពេញចិត្ត និងថ្កោលទោសចំពោះការចោទប្រកាន់ និង​បំភ្លៃ​ខុសការពិតរបស់ក្រុមប្រឆាំងទៅលើការកាត់ទឹកដីប្រទេសកម្ពុជាទៅឱ្យប្រទេសវៀតណាម។

ប្រធានគណបក្សរូបនេះអះអាងថា ការចោទប្រកាន់ខាងលើជារឿងមិនត្រឹមត្រូវ ព្រោះមក​ដល់​ពេល​នេះ​មិនមានកំណត់ត្រា ឬទិន្នន័យណាមួយប​ញ្ជាក់​ថា​រា​ជ​រដ្ឋាភិបាល​បាន​កាត់​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​ឱ្យទៅវៀតណាមនោះទេ ផ្ទុយទៅវិញប្រទេស​នីមួយៗ​មាន​អធិបតេយ្យភាព​ដែនដី​មាន​ការ​ទទួលស្គាល់ជាលក្ខណៈជាអន្តរជាតិ។

ជាមួយគ្នានេះ លោក កាន់ វីរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការចោទប្រកាន់ខុសការពិតរបស់ក្រុមប្រឆាំង ដែលមានគោល​បំណង​បង្វែការ​ចាប់​អារម្មណ៍​របស់ប្រជាពលរដ្ឋទៅលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍ជាតិ ដោយ​សារការត្រៀមពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោបានធ្វើឱ្យទណ្ឌិត សម រង្ស៉ី មាន​ភាពអាម៉ាសទើបបង្កើតរឿងមិនពិតយ៉ាងដូច្នោះ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេស​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោយ​មាន​ការ​ញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ តាមរយៈសារពិសេសសម្តេចតេជោ បានទាត់​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​ចុះ​កិច្ច​ព្រម​ព្រៀង​បញ្ចូល​ដែនដីខ្មែរទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសកម្ពុជាក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មិន​បាន​ចុះ​កិ​ច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជាទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm