បណ្តាញសហគមកសិកម្មសួនផ្កាផ្ទះបៃតង ត្រៀមបង្កើនធ្វើដំណាំនាំចេញតាម​ព្រែកជីកហ្វូណនតេជោ

2024/07/25 06:38:36 pm        369

តំណាងបណ្តាញសហគមកសិកម្ម សួនផ្កាផ្ទះបៃតង ក៏ដូចអាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​សម្តែង​ការ​អបអរសាទរដែលថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោកាន់តែខិតជិតមកដល់។ ខណៈ​តំណាងបណ្តាញសហគមកសិកម្ម បានជំរុញប្រជាសហគមកសិករ រៀបចំផែនការ ជំរុញ​ការ​ធ្វើ​ដំណាំដាំដុះឲ្យបានច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ និង​ជំរុញ​នាំ​ចេញ​កសិផល​ទៅ​ក្រៅ​ប្រ​ទេស តាមព្រែកជីកហ្វូណនតេជោ។

លោកស្រី យ៉ែម ណារី ស្ថាបនិកសួនផ្កាផ្ទះបៃតង ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែកក្កដានេះថា បច្ចុប្បន្ន សួនផ្ទះផ្កាបៃតង មានបណ្តាញសហគមកសិកម្ម និងបណ្តាញកសិករ ធ្វើដំណាំ​បន្លែ​សុវត្ថិភាព​របស់ខ្លួននៅតាមបណ្តាជាច្រើនរួមមាន៖ ខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​សៀមរាបជាដើម ហើយបណ្តាប្រជាសហគមមានគាំទ្រខ្ពស់ និងអបអរ​សាទរ​ចំពោះ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែក​ជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ពីព្រោះព្រែកនេះ​នឹ​ង​ផ្តល់​សេវា​ដឹក​ជញ្ជូន​តម្លៃថោក នាំចេញកសិផលខ្មែរទៅលក់នៅក្រៅប្រទេស។

លោក រឿន សាបុណ្យ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាលវិញ ថ្លែង​អបអរ​សាទរ​ដែលគម្រោង ព្រែកជីកហ្វូណនតេជោ បានដំណើរការ ឆ្លងកាត់កោះខ្សាច់​ទន្លា​ផង​ដែរ ខណៈបច្ចុប្បន្ន អាជ្ញាធរឃុំដោយមានកិច្ចគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​និងកំពុងចង់សហគមកសិកម្មទំនើប បង្កើនការធ្វើដំណាំដាំដុះឲ្យច្រើន ជំរុញការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស តាមព្រែកជីកហ្វូណាតេជោនោះផងដែរ។

សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងចំណាយថវិកាជីកប្រមាណ ១ ៧០០ លាន​ដុល្លាអាមេរិច ជីករយៈពេល ៤ ឆ្នាំ មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងនោះ​ជីក​ឆ្លង​កាត់​ខេត្ត​កណ្តាល​មាន​ប្រវែងប្រមាណ ៥៦ គីឡូម៉ែត្រ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        485
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        406

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm