សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ

2024/07/25 06:56:29 pm        287

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា អញ្ជើញគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។

ក្នុងនាមរដ្ឋសភានិងក្នុងនាមខ្លួនសម្តេចរដ្ឋសភាធិបតីផ្ទាល់ មានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេល​បាន​ទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ការទទួល​មរណភាពរបស់ឯកឧត្តម គឺជាការ បាត់បង់ដ៏ធំធេងមិនត្រឹមតែ​ចំពោះសាធារណរដ្ឋ​សង្គមនិយម​វៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជន​វៀតណាម​ទាំងមូល។

តាងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី បានចូលរួមរំលែកនូវ​សមានទុក្ខ​ដ៏ក្រៀមក្រំ​បំផុតជាមួយ ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត រដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុម​គ្រួសារ​របស់ ឯកឧត្តម Ngyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធរបស់ ឯកឧត្តម Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm