ក្រសួងការងារ៖ ប្រជាជនកម្ពុជាប្រមាណជាង ១២លាននាក់ បានកំពុងមានការងារធ្វើ

2024/07/25 07:20:18 pm        328

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានឲ្យដឹងថា វ័យរបស់​ប្រជាពលរដ្ឋ​មាន​ការងារធ្វើ ចន្លោះពី ១៥ ដល់៦៥ឆ្នាំ ហើយបច្ចុប្បន្នកម្ពុជា អ្នកដែលដល់វ័យ​ត្រូវ​មាន​ការងារ​ធ្វើ​មាន​ចំនួនប្រមាណជាង ១២ លាននាក់នៃប្រជាជនសរុប ក្នុងនោះប្រជាជន​ដែលអាច​ថា​មាន​សមត្ថភាព​ក្នុងរង្វង់ ១១លាននាក់។

នៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បាន​លើក​ឡើង​បន្ត​ថា បើគិតក្នុងពេលបច្ចុប្បន្ននេះ កម្លាំងពលកម្មទាំងនៅក្នុង និងក្រៅប្រទេសក្នុងរង្វង់ជិត ១១​លាន​នាក់ ដែលកំពុងមានកម្លាំងពលកម្ម ហើយក្នុងនោះសម្រាប់​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន​ជាង ២,៥លាននាក់ , កសិកម្មមានជាង ៣លាននាក់ , សេវាកម្ម ៣លាននាក់ និង​មន្រ្តី​សាធារណៈ (មន្រ្តីរដ្ឋ) មានចំនួនប្រមាណ ៥០ម៉ឺននាក់ ដែលកំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេសកម្ពុជា។

ឯកឧត្តមបន្ថែមថា ដោយមានការគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មបានល្អ រាជ​រដ្ឋាភិបាល​កម្ពុជា បានបង្កើតការងារជូនដល់ពលរដ្ឋជាច្រើននាក់ ទាំងនៅក្នុងនិងក្រៅប្រទេស បើគិត​ក្នុងរង្វង់ប្រជាជន ១៧លាននាក់ អ្នកដែលមានកម្លាំងពលកម្ម និងអាយុដែលត្រូវធ្វើ គឺមាន​ចំនួ​ន​ជាង ១២លាននាក់។

កញ្ញា កែវ មរកត ជានិស្សិតឆ្នាំទី២ ជំនាញផ្នែករដ្ឋបាលសាធារណៈ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មកពីខេត្តកោះកុង បាននិយាយថា ការងារសព្វថ្ងៃនេះ ជា​ការមើលឃើញជាក់ស្តែង គឺពិតជាធំទូលាយជាងមុន ទាំងការផ្សព្វផ្សាយរបស់រដ្ឋាភិបាលកម្ពុជា និង​ការបង្ហាញអំពីតម្រូវការកម្លាំងពលជាដើមរបស់ក្រុមហ៊ុននានា។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺ​ការត្រៀមលក្ខណៈឲ្យបានត្រឹមត្រូវជាមុនដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នាតែប៉ុណ្ណោះ។ ចំណែក យុវជន សឿន សុជាតិ ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាប័ត្រខាងផ្នែកប្រវត្តិវិទ្យា បាន​ចែក​រំលែក​បទ​ពិសោធន៍មួយចំនួនទៅកាន់អ្នកជំនាន់ក្រោយថា ក្នុងនាមជាយុវជនដែលចង់បានការងារល្អធ្វើ និង​ត្រូវចំណង់ចំណូលចិត្ត គួរតែឆ្លៀតពេលខ្លះក្នុងការស្វែងរកព័ត៌មានថ្មីៗអំពីឱកាសការងារ ដើម្បី​ទុកជាបទពិសោធន៍ទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយមានការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ធំ​ៗ​ចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួនជាង ១,៤០០កន្លែង ជូន​ដល់​យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតនៅតំបន់បឹងត្របែក រាជធានីភ្នំពេញ៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        19
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm