រាជរដ្ឋាភិបាលកម្ពុជា៖ គ្មានការកាត់ទឹកដីបួនខេត្តឱ្យវៀតណាម ដូចការលើកឡើងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចឡើយ

2024/07/25 08:59:56 pm        138

អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គ្មានការកាត់ទឹកដីរបស់ខ្លួនឲ្យទៅវៀតណាម ដូចការលើកឡើងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចនោះឡើយ ហើយមួយវិញទៀត ក៏គ្មានដែរ ក្នុងការអនុញ្ញាតឲ្យមានចលនាចេញចូលរបស់ប្រជាពលរដ្ឋដោយសេរី ពោលគឺប្រទេសនីមួយៗ នៅតែគ្រប់គ្រង និងរក្សាឯករាជ្យភាពអធិបតេយ្យភាព និងបូរណភាពទឹកដីខ្លួន ស្របតាមច្បាប់​ជាធរមាន ដោយគ្មានការបង្កើត ដែនដីរួមគ្នា​ណាមួយដូច​ការ​ញុះញង់​របស់ពួកប្រឆាំងជ្រុលនិយម​ទាំងនោះផងដែរ។

ការបញ្ជាក់របស់អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលនេះ គឺបានធ្វើឡើង ​បន្ទាប់ពីនៅមានមនុស្សមួយ​ចំនួនតូច​នៅតែបន្តលើកឡើងដោយ​បំភាន់​បើទោះបីជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ​ជាប្រធានព្រឹទ្ធសភាកម្ពុជា ​បានបញ្ជាក់យ៉ាងច្បាស់​អំពីកិច្ច​សហប្រតិបត្តិការតំបន់​អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម CLV ជូលដល់បងប្អូន​ប្រជាពលដ្ឋ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗ យ៉ាងណាក៏ដោយនោះ ប៉ុន្តែពួកជ្រុលនិយមទាំងនោះ នៅតែបំភាន់ការពិត​ដើម្បី​គេងចំណេញ​នយោបាយរបស់ខ្លួននោះ។

តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀតថា «គ្មានការកាត់ទឹកដី ៤ខេត្តជូនប្រទេសវៀតណាម​ដូចការចោទ​ប្រកាន់​មូល​បង្កាច់​ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ គ្មានការយក​ខេត្តទាំង៤ របស់កម្ពុជា ទៅហ៊ុនជាមួយប្រទេសជិតខាង ​ដើម្បី​រួមបញ្ចូល​គ្នា​ជាដែនដីតែមួយ ដូចការលើកឡើង​ដោយបំភាន់ ឬដោយ ​ការភាន់ច្រឡំមួយចំនួននោះឡើយ។ គ្មានការដាក់​ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់​ខេត្តទាំងបួន​ដើម្បី​វិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ និងគ្មានការអនុញ្ញាត ឲ្យប្រជាពលរដ្ឋនៃ​ប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ»។

តាមរយៈសេចក្តីថ្លែងការណ៍នេះអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់បន្ថែមជូន ដល់​សាធារណៈជនផងដែរថា ​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍត្រីកោណនេះ ធ្វើឡើងតែក្នុង​ក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ​ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ​ហេដ្ឋារចនាសម្ព័ន្ធ ​សុខាភិបាល អប់រំ សន្តិសុខ និងការ គ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការ​បញ្ជាក់យ៉ាង​ច្បាស់របស់​សម្តេចតេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភាយ៉ាងដូច្នេះដែរ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ​បានលះបង់គ្រប់បែបយ៉ាង ដោយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ​បញ្ចប់សង្រ្គាមដែលអូសបន្លាយជិត៣ទសវត្សរ៍ និងស្វែងរក​ សន្តិភាពពេញលេញជូនប្រទេសជាតិ ដោយបានដឹកនាំ​អភិវឌ្ឍន៍​ប្រទេសឲ្យរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ ដោយរក្សាបាននូវឯករាជ្យភាព ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីទាំងស្រុង៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm