CAMSOC បន្ដ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដល់​កីឡាករ​-​កីឡា​ការិនី និង​អ្នក​ពាក់ព័ន្ធ ៦៧៣​នាក់​

2021/09/02 05:11:51 pm        207

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បន្ដ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ AstraZeneca ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីរួមទាំង​ក្រុមការងារនៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈដែល​ត្រូវ​ចូលរួម​សម្ដែង​ក្នុង​ពិធី​ទទួល​ទង់​ស៊ី​ហ្គេម នៅ​វៀតណាម​ចំនួន ៦៧៣​នាក់​ទៀតកាលពី​ថ្ងៃទី​០១ ខែកញ្ញា​ម្សិលមិញនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​នេះ​ជា​លើក​ទី​២ ហើយដែល​គណៈកម្មាធិការ​ជាតិ CAMSOC សហការ​ជាមួយ​ក្រុមការងារ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ នៃ​ក្រសួងការពារជាតិរៀបចំ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដល់​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡា ពិសេស​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​មកពី ៣៧​សហព័ន្ធ​កីឡា​ជាតិ។ ក្នុងនោះ​ក៏មាន​ការចាក់​ជូន​ក្រុម​សិល្បៈនៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចំនួន ៧២​នាក់ និង​បុគ្គលិក​ប្រចាំការនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ចំនួន ៥២​នាក់​ផងដែរដែលមាន​ចំនួន​សរុប ៦៧៣​នាក់។​ ​កីឡាការិនី​ជម្រើសជាតិ​ហុក​គី​កម្ពុជា វុន សារឿ និង ផ មី​សាន បាន​សម្ដែង​សេចក្ដីត្រេកអរ​ជាខ្លាំង ក្រោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធក្នុង​ការផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ ពិសេស​ក្រុម​កីឡាករ​-​កីឡាការិនីដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត និង​លែង​ភ័យព្រួយ​ទៀត។

ម្យ៉ាង​បានធ្វើ​ឲ្យ​ពួកគេ​មាន​ភាពកក់ក្ដៅ ​ក្នុង​ការត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​សម្រួច​សមត្ថភាព​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ២០២​៣ នៅ​កម្ពុជា។​ ​តាម​ការអះអាង​របស់​មន្ដ្រី​គណៈកម្មាធិការ​ជាតិ CAMSOC បាន​បញ្ជាក់ថា ការចាក់​ដូ​ស​ទី​៣ ដល់​កីឡាករ​-​កីឡាការិនី​នេះនៅ​មិនទាន់​បញ្ចប់​នោះទេ ពិសេស​ក្រុម​ជម្រើស​ជាតិ​ថ្នាល​អាយុ​ពី ១២​ឆ្នាំដល់​ក្រោម ១៨​ឆ្នាំដែល​ទើប​ចាក់​ដូ​ស​ទី​២ កាលពី​ថ្មីៗ នឹងត្រូវ​ចាក់​ដូ​ស​ទី​៣ បន្ដទៀតក្នុងករណី​ពួកគេត្រូវ​បន្ដ​បោះជំរំហ្វឹកហាត់ តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុងការ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm