រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមដាំកូនឈើ១៥០០០ដើម នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត

2024/07/25 10:18:12 pm        428

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃព្រឹកទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើចំនួន១៥០០០ដើម លើផ្ទៃដី៣ហិកតា នៅចំណុចបរិវេណដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ការងារកន្លងមក ​របស់មន្រ្តីបរិស្ថាន​ខេត្តឧត្តរមានជ័យ ដែលជានិច្ចកាល​តែងតែពុះពារជំនះរាល់​ឧបសគ្គ​ក្នុងការ​ការពារ​ទប់ស្កាត់​ប្រឆាំងរាល់បទល្មើសនានា​ក្នុងដែនព្រៃឈើ​សហគមន៍​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ក្នុងនោះបានបំផុសស្មារតីដល់ មន្ទីរស្ថាប័ន គ្រឹះស្ថាន​អប់រំ អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានចូលរួមយ៉ាង​ផុសផល​​ក្នុងការដាំកូនឈើឡើងវិញ ​ដើម្បីធ្វើឲ្យសហគមន៍​យើង​ទទួលបានបរិស្ថានល្អប្រកបដោយពណ៌បៃតងស្រស់បំព្រងផងដែរ។

យ៉ាងណាម៉ិញ​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានណែនាំ​ដល់​គ្រប់មន្ទីរស្ថាប័នទាំងអស់ ពិសេស​អាជ្ញាធរមូលដ្ឋាន និង​ប្រជាសហគមន៍​ឲ្យចេះ​ស្រលាញ់​ធនធាន​ធម្មជាតិ និង​នាំគ្នាចូលរួម​ដាំ​បន្ត​ទៀត​ឲ្យ​បានកាន់តែច្រើន​នៅគ្រប់ទីកន្លែង ដើម្បី​ស្តារ​គម្រប​ព្រៃឈើ និងអភិរក្សព្រៃឈើ​ឲ្យកាន់តែសំបូរឡើងវិញ​នៅគ្រប់ទីកន្លែងដែល​ខ្វះ​ចន្លោះ។ ពិសេសនោះក្មួយៗ​សិស្សានុសិស្ស​ត្រូវចូលរួម​ដាំនៅតាមសាលារៀន និងនៅតាមខ្នងផ្ទះ ដោយសិស្សម្នាក់​ដើមឈើមួយដើម ក្នុងមួយឆ្នាំ​យើង​អាច​ដាំ​ឲ្យបាន​មួយ​ម៉ឺន​ដើមផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm