លោក Trump និងលោកស្រី Harris វាយប្រហារគ្នា ក្នុងការចាប់ផ្ដើមយុទ្ធនាការប្រជែងកៅអីសេតវិមានឡើងវិញ

2024/07/25 10:26:25 pm        167


នៅក្នុងសុន្ទរកថាដំបូងរបស់លោក គិតចាប់តាំងពីការដកខ្លួនចេញពីការប្រកួតប្រជែង ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា លោកកំពុងបោះបង់ចោលនូវមហិច្ឆតាផ្ទាល់ខ្លួន ដើម្បី «សង្គ្រោះលទ្ធិប្រជាធិបតេយ្យ»។ ការលើកឡើងនេះផ្ទុយគ្នាស្រឡះពីការធ្វើយុទ្ធនាការដ៏ក្តៅគគុក ខណៈដែលពេលនេះ លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បានវាយប្រហារគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ដែលជាការប្រឈមគ្នាដំបូង ចាប់តាំងពីលោកស្រី បានជំនួសលោក Biden នៅក្នុងបញ្ជីឈ្មោះជាបេក្ខជនទី១។

លោក Trump បានឲ្យឈ្មោះលោកស្រី Harris ថា ជា «ពួកឆ្វេងនិយមជ្រុល» ខណៈលោកស្រី Harris បានវាយប្រហារលោក Trump ពាក់ព័ន្ធនឹងការកាត់ទោសបទឧក្រិដ្ឋ និងការវិនិច្ឆ័យការក្លែងបន្លំអាជីវកម្ម។ សម្រាប់លោក Biden ដោយលើកឡើងពីក្ដីស្រឡាញ់របស់លោក ចំពោះជាតិ បុរសវ័យ ៨១ឆ្នាំ ដែលជាប្រធានាធិបតីវ័យចាស់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក បានសម្រេចដើរចេញពីឆាកប្រកួតប្រជែងកៅអីសេតវិមាន ដើម្បី «ផ្ដល់តួនាទីនេះដល់មនុស្សជំនាន់ថ្មី»។

លោក Trump បានយល់ថា សុន្ទរកថារបស់លោក Biden ជា «ពាក្យសម្ដីដែលស្ទើរតែមិនអាចយល់បាន» ហើយឥឡូវនេះ រូបលោកត្រូវប្រឈមជាមួយបេក្ខជនវ័យក្មេង គឺលោកស្រី Harris ដែលបានជួបជុំគណបក្សប្រជាធិបតេយ្យយ៉ាងឆាប់រហ័ស និងរៃអង្គាសប្រាក់បានចំនួន ១២៦លានដុល្លារ ចាប់តាំងពីថ្ងៃអាទិត្យ។

លោកស្រី Harris បានសង្កត់ធ្ងន់លើប្រវត្តិសាវតាររបស់រដ្ឋអាជ្ញា ជុំវិញកំណត់ត្រាឧក្រិដ្ឋកម្មរបស់លោក Trump ដោយលើកជាសំណួរថា តើប្រជាជនអាមេរិក ពេញចិត្ត «សេរីភាព ក្តីមេត្តា និងនីតិរដ្ឋ» ជាង «ភាពវឹកវរ ការភ័យខ្លាច និងការស្អប់ខ្ពប់ខ្ពើមដែរ ឬទេ?»។ ការស្ទង់មតិបានបង្ហាញពីការប្រកួតប្រជែងដ៏តឹងតែងមួយ ដោយលោកស្រី Harris នាំមុខលោក Trump ចំនួន ២ភាគរយ នៅក្នុងការស្ទង់មតិរបស់ Reuters/Ipsos ហើយលោក Trump នាំមុខ ៣ភាគរយនៅក្នុងការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm